កក្រើកតែម្តង! មង្គលការមួយនេះ កប់តែម្តង ព្រោះមានវត្តមានសុទ្ធតែតារាល្បីៗ ប្រចាំប្រទេសកម្ពុជា មកបង្អួតសម្រស់គ្នា ពិតជាស្អាតៗខ្លាំងណាស់….(មានរូបភាព)

កាលពី​កន្លងទៅ​នេះ​ មានព័ត៌មាន​ជាច្រើន​ បានមានការចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ ទាក់ទង​នឹង​លោក​ ប៊ុន​ រតនា​ ដែលជាអ្នកដឹកនាំ​បទចម្រៀង​ និង​ ជា​ម្ចាស់​ឃ្លាំងលក់​រថយន្ត​ S-Auto​ រួមជាមួយ​គូស្នេហ៍​ តារាសម្តែង កញ្ញា លីឈី​ ដោយថ្ងៃនេះ​ ពួកគេ​ទាំងពីរ​រូប​ បានកាន់ដៃគ្នាចូលរោងការហេីយ​ បន្ទាប់​ពី​មានការ​រងចាំយ៉ាង​អន្ទះសា​នោះ។

ដូច​ដែរបានមានការគ្រោង​ទុក​ បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​កាលពីដើម​ខែតុលា​កន្លងទៅ​នេះ​​ លោក​ ​ប៊ុ​ន​ ​រតនា​ ​ជាមួយគូ​ដណ្តឹង​បានដឹកដៃគ្នាចូលរោងការហេីយ​ នៅ​ថ្ងៃទី​៥​ ​ខែឧសភា​ ​ឆ្នាំ​២០១៩នេះ​ នៅ​ឌឺ​ព្រេ​មៀសែ​ន​ធឺ​សែនសុខ​ ​អាគារ​ ​C​ ​និង​ ​D​ ​យ៉ាង​អធិកអធម​ ដោយនឹងមានការចូលរួម​ទាំង​សិល្បករ ​និង​ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ជាច្រើន​ ​។​

តារា​សម្តែង​រូប​ស្រស់​ លីឈី​ បានរៀបចំ​យ៉ាង​អធិកអធម​ក្នុង​ពិធី​មង្គលការ​របស់​ខ្លូន​ជាមួយ​ស្វាមី​ ​ទាំងសម្អាងការ ​និង ​ការ​រៀប​ចំ​ដេ​គ័រ​នានា​ គឺពិតជា​មានភាព​ប្រណិត​តែម្តង។ ក្នុងនោះដែរក៍​ មានការ​អញ្ចេីញ​ចូលរួម​ពី​តារា​ល្បី​ៗ​ក្នុង​វិថី​សិល្បៈ​ជាច្រើន​ ដូចជា​ លោក​ G-Davith, Rabee, សុគន្ធ​ ថេរ៉ាយុ​,​ មួន​ ម៉ារ៉ា​,​ រតនៈ​ ពិសី​,​ សាន​ ផានិត​,​ គូម៉ា​,​ សុខ​ រក្សា​,​ កុល​ ដាវី​…។ល។

គួរបញ្ជាក់ដែរថា​ ក្នុង​កម្មវីធី​មង្គល​ការ​ខាង​លើ​នេះ​ដែរ​ គឺមានការចូលរួមសហការរៀបចំ​ពីក្រុមហ៊ុន​ចំនួន​ ៧​ ដែលមានដូចជា៖​ សម្អាង​ការ​ប៉ារ៉ាឌី​, ក្រុម​ហ៊ុន​អ័រគីដេ​ផ្លាវ័រ​, ក្រុម​ហ៊ុន​ NTT-Tech, ពិធី​ការ​ឈូកប្រណិត,​ Me Fun Band, ក្រុម​ហ៊ុន​ Best Solution និង​ Fast Film&Photography ។

For More Videos Amazing