ល្បីខ្លាំងទៀតហើយ! Lee Minho​ តារាកូរ៉េដ៏ល្បីល្បាញនឹងគ្រោងមកកម្ពុជានាពេលឆាប់ៗនេះ…

លោក​ Lee Minho គឺជាតារាកូរ៉េដែលមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញបំផុត​ទូទាំងសកលលោកតាមរ​យះភាពយន្តនានារបស់លោក ក្នុងវិស័យខ្សែភាពយន្តកូរ៉េ។​ តាមរយះខ្សែភាពយន្តដែលមានចំណងជើងថា Boys Over Flower​គឺលោកត្រូវបានគេស្គាស់ដោយលោកដើរតួរជាកូនសេដ្ឋីនីដែលមាន​ចារឹក​ក្អេងក្អាង​ តែចុងក្រោយលោកបែរលង់សម្រស់នារីបោកខោអាវសាធារណៈម្នាក់ទៅវិញ។

mm

នៅខែ កញ្ញា​ ឆ្នាំ២០១៧​នេះ​ លោក​ Lee Minho នឹងធ្វើទស្សនៈកិច្ចកម្សាន្តទៅកាន់ប្រសាទអង្គរវត្ត នេះជាការលើកឡើងរបស់លោកប្រាប់ទៅកែសែត Kpop Asia៕​ហើយលោក​ ​Lee Minho​ បានបន្តទៀតថា​ លោកចង់ចំណាយពេលវេលាផ្ទាល់ខ្លួនរយៈពេល៣ថ្ងៃ សម្រាប់ដំណើរកម្សាន្តនេះដោយលោកបានទទួលស្គាល់ភាពល្បីល្បាញរបស់អង្គរវត្ត៕​ដោយសារតែលោកមានភាពមមាញឹកក្នុងការងារខ្សែភាពយន្តរបស់លោកខ្លាំងពេកទើបប្រគល់អោយទៅក្រុមការងារ ជារៀបចំដំណើរកម្សាន្តនេះ​ឲ្យ​៕

កាលពីឆ្នាំ ២០១៦​ ក្នុងកិច្ចសម្ភាសន៍របស់លោក ជាមួយក្រុមហ៊ុនស្រាបៀរ Anchor​ លោក​ Lee Minho បានផ្តល់ការ​សម្ភាសន៍​ថា​ លោកគឺពិតជាចូលចិ្តស្រាបៀរខ្លាំងណាស់​ ហើយលោកក៏មានចិត្តចង់ទៅប្រទេសអាសុីអាគ្នេយ៍ដើម្បីអាំងសាច់លេងហើយក្នុងនោះលោកក៏បានលើកពីប្រទេសកម្ពុជាផងដែរ។

អ្នកគាំទ្រលោក Lee Minho ក្នុងប្រទេសកម្ពុជាកំពុងតែរងចាំថ្ងៃខែច្បាស់លាស់ដើម្បីទទួលនិងមានគម្រោងរៀបចំកម្មវិធីជាពិសេសជូនកំពូលតារាកូរ៉េមួយដួងនេះផងដែរ​ ជាពិសេសយុវវ័យតែម្តង៕

For More Videos Amazing