ក្រោយពីកាន់ទុក្ខប្អូនស្រីរយៈពេល ១០០ថ្ងៃរួចមក លោកខេមរៈ សិរីមន្ត ក៍ចេញបទថ្មីរបស់ខ្លួនភ្លេត ពិតជាពិរោះ និងមានអត្ថន័យចាក់ដោតខ្លាំងណាស់….(មានវីដេអូ)

ខណៈក្នុងថ្ងៃនេះ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ទិដ្ឋភាពពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ នៃពិធីបុណ្យសពរបស់ កញ្ញា ខែម ស្រីពៅ ហៅ ខេមរៈ ស្រីពៅ ក្នុងវ័យ ២៨ឆ្នាំ ដោយក្រុមគ្រួសាររបស់ស្រីពៅ បានរៀបចំធ្វើឡើងនៅឯស្រុកកំណើត នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានចប់សពគ្រប់រួចរាល់អស់មក។

ក៏ជាពេលដែលបងប្រុសរបស់ស្រីពៅ នោះគឺ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ដ នឹងវិលត្រលប់ចូលមកក្នុង
វិថីសិល្បៈវិញ ដែលនេះជាការទន្ទឹមរង់ចាំសម្រាប់មហាជន ក៏ដូចជាក្រុមអ្នកគាំទ្ររបស់លោកផ្ទាល់ ចង់ឃើញការសម្ដែងក៏ដូចជាសំលេងរបស់លោក ដែលខានស្ដាប់អស់រយៈពេល ជាង៣ខែ មកនេះ។

ដោយឡែកអ្វីដែលលោក ខេមរៈ សិរីមន្ដ រួមទាំងផលិតកម្មរស្មីហង្សមាស បានកំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនោះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ផលិតកម្ម រស្មីហង្សមាស បានបង្ហោះ MV បទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ដ នៅមុននេះប៉ុន្មានម៉ោង ដោយបទចម្រៀងនោះ មានចំណងជើងថា៖

“ទឹកភ្នែកហូរកំពុងសើច” ចំពោះបទចម្រៀងដែលជាការបើកទំព័រឈានជើងចូលវិស័យសិល្បៈវិញរបស់ លោកខេមរៈ សិរីមន្ដ នេះ ត្រូវបានប្រិយមិត្ដជាច្រើន សរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះខ្លាំងណាស់ ហើយថែមទាំងនាំគ្នានឹកលោក ខេមរៈ សិរីមន្ដ ជាខ្លាំងថែមទៀតផង។ បើចង់ជ្រាបច្បាស់ សូមទស្សនា MV ទាំងអស់គ្នា ៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing