ព័ត៌មាន​លំអិត​ ជុំវិញ​ករណី​ធ្លាក់​យន្តហោះ​ Boeing 737​ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក​ ខណៈ​ពេល​ដែល​ Boeing​ 737 MAX​ កំពុង​តែ​…

កាលពី​ថ្ងៃទី៤ ខែឧសភា​ ឆ្នាំ២​០១៩នេះ​ មានហេតុការណ៏​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​ ដែលជាយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737​ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក​ ខណៈ​ពេល​ដែល​ចុះ​ចតនៅឯព្រលានយន្តហោះមួយកន្លែង​ ក្នុងទីក្រុង ចេកសុនវាល (Jacksonville) ក្រោយមានគោលដៅ​ ចេញមកពីទីក្រុង ម៉ៃអាមី (Miami)​

នេះ​បើតាមការចុះផ្សាយតាមរយៈសារព័ត៌មាន Sputnik ។ ចំពោះករណី​ដ៏គ្រោះថ្នាក់ខាងលេីនេះ​ ​ក៏ត្រូវបានអ្នកឃេីញ​ហេតុការណ៍​ បានមានការលេីកឡេីង​ថា​ នៅ​ពេល​កើតហេតុ មេឃកំពុង​ភ្លៀងខ្លាំង ដោយ​​មាន​ទាំង​ផ្គរ និង​រន្ទះ​លាយឡំ​ជាមួយ​គ្នា​ផង ហើយ​​យន្តហោះ​នេះ​​ បាន​​ចុះ​យ៉ាងគំហុក រហូត​​ជ្រុល​ហួស​ផ្លូវ ​រួចហើយ​​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ ដែល​នៅ​ក្បែរ​នោះ។

ដោយសារ​តែ​ទឹក​ទន្លេ​នោះ​ មិន​សូវ​ជ្រៅ ដូច្នេះហើយ​បាន​ជា​តួ​យន្តហោះ​ មិន​បាន​លិចបាត់​ទៅ​ក្នុង​ទឹកនោះទេ ហើយ​មន្រ្តី​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក ក៏ដូចជា​មន្រ្តី​ប៉ូលិស​ ក្រុង​ជែកសុនវីល​បាន​ឲ្យដឹង​ថា ​​មនុស្ស​ទាំង​អស់​ ដែល​ជិះ​នៅលើ​យន្តហោះ ត្រូវ​បាន​គេ​សង្រ្គោះ​ចេញ​ពី​ទន្លេ​ ដោយ​មាន​អ្នក​រងរបួស​​តែ ២១នាក់ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​ ក៏​មិនមាន​អ្នក​ដែល​រងរបួស​ធ្ងន់ធ្ងរ​នោះដែរ។

ជាមួយ​គ្នា​នេះដែរ​ National Transportation Safety Board ដែល​ជា​ការិយាល័យ​ ស៊ើបអង្កេត​ករណីធ្លាក់​យន្តហោះ​របស់​សហរដ្ឋអាអាមេរិក បានបញ្ជាក់ថា​ ខ្លួន​បាន​នឹងបញ្ជូន​អ្នក​ស៊ើបអង្កេត​មួយក្រុម​ ឲ្យ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ចាប់ផ្តើម​បើក​ការ​ស៊ើបអង្កេត​លើ​ករណីគ្រោះថ្នាក់​យន្តហោះ​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា​ យន្តហោះ​ Boeing 737 ដែលបា​នជួប​ឧបទ្ទវហេតុ​នេះ បានផ្ទុកអ្នកដំណើរចំនួន១៣៦នាក់​ និងសមាជិកនាវិក ៧នាក់ទៀតនៅលើយន្ដហោះ។​ ក្នុង​នោះដែរ​ យន្តហោះ​ ប្រភេទ​នេះ​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំណើរការ​ ១៨ឆ្នាំមកហើយ​ ខុសគ្នា​ពីយន្តហោះ​ធុន 737 MAX ​ដែល​ត្រូវ​បាន​គេហាមឃាត់មិនឲ្យបេីកការ​ហោះ​ហើរ​នៅ​ទូទាំង​ពិភពលោក​ ក្រោយ​​ពី​មានបញ្ហា​ទាក់ទង​នឹង​ការធ្លាក់​យន្តហោះ​កាល​ពី២លើក​មុន​ នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

For More Videos Amazing