ពិតជាអស្ចារ្យខ្លាំងណាស់! ទីបំផុត ចាន់ រតនា បានផ្ដួលជើងខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian អោយសន្លប់ត្រឹមទឹកទី…..(មានរូបភាព)

ចាន់ រតនា គឺជាកីឡាករប្រដាល់ប្រភេទ MMA ហើយគាត់ក៍ជា គ្រូបង្វឹក​គុន​ខ្មែរ​ក្លិប​សិល្បៈ ដែល​មាន​កូន​សិស្ស​ជា​ជន​បរទេស​ច្រើន។ លោក ចាន់រតនា មានវ័យ៣២ ឆ្នាំ ហើយលោកបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន ផ្នែក​កីឡា​ប្រយុទ្ធ​មាន​ហាប់​គី​ដូ តេក្វាន់ដូ និង​វ៉ូវីណាម និងជាពិសេស លោកក៍​ធ្លាប់​បាន​សាង​ឈ្មោះ​ល្បី​ក្នុង​សង្វៀន​របស់ ONE ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ន​ផង​ដែរ។

ដោយឡែកនៅថ្ងៃនេះកីឡាករ ចាន់ រតនា បានផ្ដួលជើងខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី២ ដែលនេះគឺជាមោទនះ​ភាពយ៉ាងខ្លាំង សំរាប់ប្រទេសកម្ពុជាយើង ដែលបានយកឈ្នះ ជើងខ្លាំងរូបនេះ។ ក្រោយពី ចាន់ រតនា បានផ្តួលគួរប្រកួតរួចមក មហាជន នាំគ្នារំភើបចិត្តសឹងតែស្រក់ទឹកភ្នែក។

យោងតាមផេកហ្វេសបុក PNN Sports បានអោយដឹងថា «អស្ចារ្យ ចាន់ រតនា បានផ្ដួលជើងខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី២។ ការស៊ូនឹងក្បាច់ចំបាប់ដ៏រហ័សរហួន និងរឹងមាំរបស់ Rudy ពិតជាមិនស្រួលទេ តែ ចាន់ រតនា ធ្វើបាននិងបង្ហាញ ស្នៀតវាយប្រហារដ៏អស្ចារ្យយប់នេះ! ចាន់ រតនា អ្នកជាកំពូលអ្នកប្រយុទ្ធ ដ៏អង់អាច និងពោរពេញដោយការតស៊ូ របស់យើង admin មើលបណ្ដើររំភើបសឹងស្រក់ទឹកភ្នែកបណ្ដើរ»៕

For More Videos Amazing