តារាសម្តែង និងចម្រៀង លោកបញ្ញា សិទ្ធ ហ្វេសបុក វាពិតល្បីលឿនណាស់ អីលូវល្បីហេីយ អស់ចិត្តនៅ….

បន្ទាប់ពីរឿងរ៉ាវកាលពីម្សិលមិញ ដែលគេហទំព័រ ហ្វេសប៊ុកផេក Sound Club ត្រូវជារបស់លោក ឧកញ៉ា ឌួង ឆាយ បានប្រកាសឲ្យលោក បញ្ញាសិទ្ធិចូលខ្លួនមកដោះស្រាយបំណុល ដែលកាលពេលដែលលោកនៅជាអតីតបុគ្គលិក Sound Club ដែលបានខ្ចីចងការគេ រួចក្រុមហ៊ុនក៏បានសងជំនួស ក្នុងកំឡុងពេលបំពេញការងារ ត្រូវមកទូទាត់មកសងក្រុមហ៊ុន ឲ្យគ្រប់ចំនួនក្នុងខែនេះ។

ទាក់ទងចំពោះរឿងខាងលើ ក្រោយពីគេហទំព័រ SOUND CLUB បង្ហោះបានតែ ១ម៉ោង ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់មហាជនរហូតដល់ថ្នាក់មានការចែករំលែកតៗគ្នា រាប់ពាន់នាក់ឯណោះ។ ជាមួយគ្នានេះដែរ លោក បញ្ញាសិទ្ធិ ក៏បានធ្វើការទាក់ទងមកកាន់ក្រុមហ៊ុន SOUND CLUB ដើម្បីដោះស្រាយពីបញ្ហានេះ ហើយខាងផេក SOUND CLUB ក៏បានលុបការបង្ហោះរបស់ខ្លួនចោលភ្លាមៗតែម្ដង។

ដោយឡែកកាលពីម្សិលមិញនេះ បន្ទាប់ពីលោកឧកញ៉ា បានបង្ហោះបែបនេះរួចមក លោក បញ្ញាសិទ្ធិ ក៏បានសរសេរសារប៉ុន្មានឃ្លា ដែលមានខ្លឹមសារថា៖”មួយរយះចុងក្រោយនេះខ្ញុំបានចេញមកសម្តែងនៅប្រទេសអូស្រ្តាលីនឹងកំពុងមករកថវិកាខ្លះដេីម្បីជួយដល់គ្រួសារជាពិសេសខ្ញុំកំពុងមានអ្នកម្តាយកំពុងឈឺ សូម SOUND CLUB មេត្តាដល់ខ្ញុំដែលជាបុគ្គលិកចាស់ផង។ Facebook វាពិតល្បីណាស់ អីលូវល្បីហេីយ អស់ចិត្តនៅ Deth Malina Duong Chay ឌួង ឆាយ”

លោកក៏បានបន្ថែមទៀតថា៖”សូមអោយអ្នកដែលជេរ នឹង ព័ត៍មានទាំងអស់ សូមអោយដឹងការពិតចាំថាចាំជេរ មនុស្សម្នាក់ៗមិនថាអ្នកមានរឺក៏អ្នកក្រ ក៏ចេះឈឺក៏ចេះញាំក៏ចេះមានកិត្ដិយសដែល ខ្ញុំជាកូនអ្នកក្រនឹងជាកូនដែលកេីតក្នុងត្រកូលកសិករ ប្រឹងរាល់ថ្ងៃនេះគឺដោយសារគ្រួសារក្រ នឹង ខ្វះខាត នឹង មានម្តាយមានជំងឺប្រចាំកាយ ត្រូវរាប់រងច្រេីន សូមកុំមេីលងាយអ្នកក្រ”៕