Amazon ផ្តើមស្នេហ៍​! ស្គាល់​អូនដំបូង​ បងឆាតទៅ​អូស​ក្រឡា​ ចុងក្រោយ​ក៏…(មានរូបភាព)

មនុស្សយើងគ្រប់​ តែងតែ​មាន​ក្តី​ស្រលាញ់​ និង​មាន​គូ​ស្រករ​រៀងៗខ្លួន​ មិនថាជាអ្នកមានឋានៈ​ អ្នកក្រ ឬមានអត្តចរិតយ៉ាងណា​ក្នុងសង្គមនោះទេ ក៏ព្រោះតែផ្លូវនៃដំណេីរ​ជីវិត​នាពេលខាងមុខ​ គឺមាន​បញ្ហា​ជាច្រើន​ ដែលត្រូវ​ការ​ដៃគូរ​ពិភាក្សា​គ្នា​ ទៅវិញ​ទៅមក​ ហេីយការដែលបា​នជួបគ្នានេះ​ មិនមែន​ជាភាព​ចៃដន្យ​នោះ​ទេ​ គឺជានិស្ស័យយ៉ាង​ពិតប្រាកដ​។

ដោយឡែក​ បេីយេីងក្រឡេក​មកមេីល​គូស្នេហ៍​មួយ​គូរ​នេះ​វិញ​ ពិត​ជា​មានភាព​ផ្អែម​ល្ហែម​ខ្លាំងណាស់​ ក្រោយពីពួកគេបានចាប់ផ្តេីមស្រលាញ់​គ្នា​ ដែលខាងស្រី​គឺជា​បុគ្គលិក​ Amazon និងខាងប្រុសគឺជា​ភ្ញៀវ​ ។ បេីតាម​ការ​បញ្ជាក់​ពីខាងស្រី​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Rose Bee បាន​ធ្វេីការ​លាតត្រដាង​អំពី​ប្រវត្តិ​សាងស្នេហ៏របស់ខ្លួន​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​៖

«Amazon ផ្តើមស្នេហ៍ អូនជាបុគ្គលិក បងជាភ្ញៀវ តាមញ៉ែឯងដំបូង និយាយថាពីមុខក្រាស់ តាមរក Account FB ឯងទាល់ឃើញ រកឃើញហើយដំបូងអត់ Add មកទេ សុខចិត្ត chat មកអូសក្រឡាសិន ឃើញអាពូហ្នឹងដំបូង យាយពីថាស្អប់ ចឹងបានថា កុំឲ្យស្អប់ តែស្អប់គឺជំពប់លើចឹងហ្មង​ ហើយក៏មិននឹកស្មានថា​ លង់ចិត្តលើគាត់តាំងពីពេលណា?

អំពើល្អរបស់គាត់ ក្តីស្រលាញ់របស់គាត់ បានធ្វើឲ្យមានក្តីស្រលាញ់មួយនេះកើតឡើង Seyhak Thach When I saw you, I afraid to meet you. When I met you I was afraid to kiss you. When I kissed you, I was afraid to love you. Now that I love you, I am afraid to lose you»។