ខ្លាំងបាត់! កន្លែងជល់មាន់របស់លោក ឆើត ដែលទើបនឹងបង្រាប ឡើងកក្រើកនៅខណ្ឌមានជ័យ កាលពីម្សិលមិញសោះ ស្រាប់តែពេលនេះ….

ពិតជាមិនមានការខ្លាចញញើតបន្ដិចទល់តែសោះ ដែលទីតាំងកន្លែងជល់មាន់ មានទាំងអាប៉ោង និងល្បែងបៀរ បានបើកដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យដោយមានម្ចាស់ ឈ្មោះ ឆើត ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាប់នឹងប្រឡាយទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ត្រូវបានប្រជាពលរដ្ឋរស់នៅជាប់កន្លែងនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំង។

ប៉ុន្ដែរឿងដ៏សែនហួសចិត្ដខ្លាំងនោះ ទីកន្លែងដែលបើកឲ្យមានលេងល្បែងគ្រប់មុខនេះ ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីម្សិលមិញនេះ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មិនទាន់បាត់ក្តៅគូទស្រួលបួលផង ស្រាប់តែពេលនេះចាប់ផ្តើមបើកឲ្យមានការលេងវិញជាថ្មីទៀតហើយ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងកន្លែងជល់មាន់ខាងលើ បានលើកឡើងប្រាប់អ្នកសារព័ត៍មានឱ្យដឹងថា៖”ទីកន្លែងនេះ សព្វថ្ងៃតែងតែបង្កផលរំខាន ដោយស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដល់ប្រជាពលរដ្ឋ ដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ កន្លងមក លើក

ឡើង និងបានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបឲ្យបានរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បី ភូមិ សង្កាត់ មានសុវត្ថិភាព តែបែរជាក្នុងខណ្ឌមានជ័យ ក្រុមអ្នកលេងទាំងនេះ ដូចជាមិនខ្លាចញញើតទាល់តែសោះ បង្ក្រាបម្សិលមិញសោះ ថ្ងៃនេះលេងទៀត។”

For More Videos Amazing