ពិតជាអស្ចារ្យ​ ណាស់! បុរសម្នាក់នេះអាចធ្វើអោយបារីប្រែពីកន្ទុយទៅចុងយ៉ាងងើងឆ្ងល់បានដោយ…(មានវីដេអូ​)

កាលពីពេលថ្មីៗកន្លងមកនេះ​ បុរសម្នាក់បានធ្វើអោយមហាជនជាច្រើនតាមបណ្តាញសង្គម​Facebook មានចម្ងល់និងចាប់អារម្មណ៏ជាខ្លាំងជាមួយនឹងការសម្តែងដ៏អស្ចារ្យ​ របស់គាត់៕ក្នុងការសម្ដែង​របស់គាត់គឺប្រើប្រាស់តែបារីមួយដើមប៉ុណ្ណោះជាមួយកាយវិការនិងភាពដ៏បុិនប្រសប់របស់គាត់ទើបធ្វើអោយមានការគាំទ្រជាខ្លាំង៕

3

ជាក់ស្ដែង​ណាស់ក្នុងការសម្តែងរបស់គាត់នោះគឺគាត់បានយកបារីមួយដើមដាក់ចូលមាត់​ ហើយរៀបនឹងអុជភ្លើងតែបែរជាក្លាយទៅជាចុងបារីទៅវិញ​ បន្ទាប់មកគាត់ក៏ដកបារីចេញពីមាត់ហើយព្យាយាមដាក់បារីខាងកន្ទុយចូលម្តងទៀត​ក៏នៅតែបារីនោះបានប្តូរមកចុងបារីម្តងហើយម្តងទៀតដែរ​ ទោះបីជាគាត់ខំព្យាយាមបង្វិលបារីនោះទាំងយឺតយ៉ាងណាក្តីក៏បារីនៅតែបង្វិលមកចុងវិញដដែល​៕​នេះហើយបានធ្វើអោយទស្សនិកជននិងមហាជនដែលប្រើប្រាស់បណ្តាញសង្គមFacebook មានការចាប់អារម្មណ៏និងមានចម្ងល់ជាខ្លាំង៕

គួរបញ្ជាក់ដែលថា​ បុរសម្នាក់នេះឈ្មោះថា Mario Lopez​ ជាមួយនឹងសមត្ថភាពសម្ដែងដ៏អស្ចារ្យ​ និងការសម្តែងដ៏​បុិនប្រសប់ទើបគាត់អាចទទួលចំណាត់ថ្នាក់លេខ ២ នៃពានរង្វាន់ Micro Magic នៃកម្មវិធី FISM (Fédération Internationale des Sociétés Magiques) ។

For More Videos Amazing