ទីបំផុតដឹងការពិតហើយ! មូលដែលធ្វើអោយដាច់ភ្លើង នៅខេត្តសៀមរាប ក្នុងថ្ងៃនេះ គឺបណ្តាលមកពី…..

បញ្ហាអគ្គិសនី​ប្រេីប្រាស់​សព្វ​ថ្ងៃ​ នៅតែជាចំណោទបញ្ហាមួយ​ សំរាប់បងប្អូន​ប្រជាជនខ្មែរមានការព្រួយបារម្ភ​ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ រាជរដ្ឋាភិបាល​ ក៏កំពុងតែមានការយកចិត្តទុកដាក់ជាខ្លាំងក្នុងការ​ដោះស្រាយ​ ក៏​ដូចជា​សម្រួលអំពី​បញ្ហា​នេះ​ ដេីម្បី​អោយវិលមកភាពល្អប្រសេីរវិញផងដែរ។

ដោយឡែក​ នៅមុននេះ​បន្តិច​ អគ្គិសនី​ខេត្ត​សៀម​រាប​ បានចេញ​សេចក្តី​រាយការណ៍​ ទាក់ទង​នឹង​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប​ ដោយ​មានខ្លឹមសារទាំងស្រុងថា៖ «ករណីដាច់ចរន្តអគ្គិសនី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៥០នាទីរសៀល មូលហេតុដោយសារ មានភ្លៀងខ្យល់កន្ត្រាក់

ធ្វេីអោយស័ង្កសីបេីុង ជាប់នឹងបណ្តាញតង់ស្យុង១១៥គីឡូវ៉ុល ចន្លោះពីអនុស្ថានីយ៍ប៉ោយប៉ែត មកបន្ទាយមានជ័យ នៅចំនុចបង្គោលតង់ស្យុងខ្ពស់លេខ៣៧៦ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតាមតំបន់មួយចំនួនស្ថិតនៅ៖ ទូទាំងខេត្តសៀមរាប និងផ្នែកខ្លះនៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងវេលានេះ ក្រុមការងារបច្ចេកទេស កំពុងចុះពិនិត្យយកស័ង្កសីចេញពីបណ្តាញ ដេីម្បីភ្ជាប់ចរន្តឲ្យអតិថិជន ឆាប់មានចរន្តប្រេីប្រាស់ឡេីងវិញ។ សូមអរគុណ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ»។