សឹងតែមិនជឿ! ពិតជាកំសត់ណាស់ដែលតារាចម្រៀងជើងចាស់ នូ ស៊ឹប​ បែរមករស់នៅក្នុងបន្ទប់ជួលតម្លៃ៥០ដុល្លារ​ទៅវិញ​ តែគាត់មានក្តីប្រាថ្នាមួយគឺ…(មានរូបភាព)

ទីតាំងផ្ទះជួលរបស់​តារាចម្រៀងជើងចាស់ នូ ស៊ឹប​ គឺស្ថិតនៅក្នុងភូមិចំរើនផល​ បើធ្វើដំណើរតាមផ្លូវបេតុងបន្ទាប់ពីបត់ចុះពីផ្លូវ២៧១មុខមន្ទីរពេទ្យរុស្ស៊ីដោយឆ្លងស្ពានថ្ម​រហូតទៅដល់តំបន់ផ្ទះជួលមួយកន្លែងយ៉ាងស្ងប់ស្ងាត់តម្លៃ50$ក្នុងមួយខែរបស់សិល្បករជើងចាស់នូស៊ឹប។គាត់បានស្នាក់នៅទីនោះអស់រយះពេល៧ឆ្នាំហើយ​៕

aa

លោកនូសុឹបមានវ័យ៧២ឆ្នាំហើយ​ គាត់ពិតជាពិបាកនិងតូចចិត្តខ្លួនឯងខ្លាំងណាស់ដែលមករស់នៅក្នុងផ្ទះជួលមួយនេះ​ ទោះយ៉ាងណាក្ដី​គាត់ក៏មានក្តី​ប្រាថ្នា​ដ៏ធំមួយក្នុងជីវិតចុងក្រោយថា“បើស្លាប់ចង់ស្លាប់នៅផ្ទះខ្លួនឯងទោះផ្ទះតូចប៉ុណ្ណាក៏ដោយចឹងហើយទើបខ្ញុំខំច្រៀងទៀតតែដូចជាគ្មានសង្ឃឹមទេ”លោកបាននិយាយទៀតថា“ខ្ញុំនៅបន្ទប់ជួលនេះដោយសារម្ចាស់ផ្ទះគេស្រលាញ់ទើបហ៊ានឱ្យនៅបើខ្ញុំស្លាប់ទៅក៏ខ្ញុំចង់សន្សំលុយខ្លះគ្រាន់ឱ្យគេធ្វើបុណ្យដែរកុំឱ្យគេយកទៅទុកចោលនៅវត្ត”។

លោកនូសុឹបមានវ័យដល់ទៅ៧២ឆ្នាំទៅហើយ​ បើនិយាយ​ពីជំនាន់វិញគឺលោកបានប្រឡូកក្នុងអាជីពចម្រៀងតាំងពីមុនរបបប្រល័យពូជសាសន៍ប៉ុលពតគឺជំនាន់ជាមួយលោកតាស៊ីនស៊ីសាមុតសុះម៉ាត់និងអ៊ឹងណារីមកម្ល៉េះ។ហើយរឿងដែលល្អនោះគឺលោកបានរួចផុតជីវិតពីរបបដ៏អាក្រក់ចក៏បន្តអាជីពជាអ្នកចម្រៀងដោយមិនចោលសិល្បៈឡើយ។

នៅទសវត្សទី៨០និង៩០​ លោកនូសុឹបមានភាពល្បីល្បាញខ្លាំងណាស់ដោយសារសំលេងដ៏ក្រអួនក្រអៅរបស់លោក​ ហើយលោកក៏ធ្លាប់បានច្រៀងបទ​មនោសញ្ចេតនា​ជូនថ្នាក់ដឹកនាំជាច្រើនផងដែរ៕​
លោកនូសុឹបបានជួបគ្រោះថ្នាក់ចរាចរក្នុងឆ្នាំ២០១៥នៅពេលដែលលោកបានត្រលប់មកពីច្រៀងតាមហាងវិញដោយម៉ូតូគេមកបុកម៉ូតូលោកទើបបណ្តាលអោយរបួសធ្ងន់និងធ្លាក់ខ្លួនឈឺរហូតមក៕

កម្រៃនិងចំណូលដែលលោកទទួលបានពីការច្រៀងគឺតិចតួចណាស់ហើយត្រូវជិះម៉ូតូឆ្ងាយទៀត៕លោកបានបន្តទៀតថាលោកត្រូវបានផ្អាកការច្រៀងគិតមកដល់ពេលនេះគឺ១០ថ្ងៃហើយគឺដោយសារតែហាងមានបញ្ហាត្រូវផ្អាករងចាំបើកកន្លែងថ្មី៕

ក្រុមហ៊ុនអចលនទ្រព្យរាជសន្តុសិត​ បន្ទាប់ពីបានដឹងសុខទុក្ខនិងកន្លែងដែលលោកនូស៊ឹបរស់នៅ​ក៏បានកំពុងរៀបចំគម្រោងនាំយកថវិកានិងអំណោយមួយចំនួនគ្រាន់ជួយសម្រាលការលំបាករបស់លោកនូស៊ឹប។ហើយបើបងប្អូនមានបំណងចង់ជួយសំរាលនិងជួយដល់តារាចម្រៀងជើងចាស់រូបនេះអាចចូលរួមជាមួយក្រុមហ៊ុនបានឬនាំយកទៅដោយខ្លួនឯងក៏បាន៕

For More Videos Amazing