កប់តែម្តង! វ៉ាន់​ ម៉ូនិច​ ទេីបតែ​ទទួលបាន​រថ​យន្ត​ស្ព័រ​ទំនើប​ម៉ាក​ BMW​ តម្លៃ​ជាង​ ​១០ ម៉ឺន​ដុល្លារ​ ស្រាប់តែ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ស្វាមី​ ក៏ជូននូវកាដូ​ដ៏មានតម្លៃមួយទៀត​ គឺ…

តារា​​ស្រី​ វ៉ាន់ ម៉ូនិច គឺជាអតីត​តារាសម្តែង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ និង​មាន​ភាព​សិចស៊ី​គួរ​ឲ្យ​ទាក់ទាញ​ ដែលទទួលបាន​ប្រជាប្រិយយ៉ាងខ្លាំង កាលពីប៉ុន្មានឆ្នាំមុន​ ហេីយ​បច្ចុប្បន្ន​នេះ​ តារា​ស្រី​រូប​នេះ​ បាននឹងកំពុងរស់នៅយ៉ាងមាន​សុភមង្គល​ជាមួយ​ស្វាមី​ និងកូនប្រុសជាចំណងដៃក្នុង​គ្រួសារ​ ​ដែលទេីបតែសម្រាលកាលពីប៉ុន្មានខែមុននេះ​ ។

ដោយឡែក​ កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​ ក្រុម​ការងារ​ KH OSJA យេីងខ្ញុំ​ ធ្លាប់​បាន​ចុះផ្សាយ​រួចមកហេីយ​ អំពី​​រថ​យន្ត​ស្ព័រ​ទំនើប​ម៉ាក​ BMW ​ដែល​មានតម្លៃ​ជាង​ ​១០ ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ស្វាមី​ ជូនជាកាដូ​ដល់​ វ៉ាន់​ ម៉ូនិច​ ដែលធ្វេី​ឲ្យ​រូបនាង​ មានអារម្មណ៍​រំភើប​ត្រេកអរ​ និងរីករាយជាខ្លាំង​ផងនោះ។

អ្វីដែល​កាន់តែពិសេសទៀតនោះ​ មិនត្រឹមតែ​កាដូ​រថ​យន្ត​ស្ព័រ​ទំនើប​ម៉ាក​ BMW ​ដែល​មានតម្លៃ​ជាង​ ​១០ ម៉ឺន​ដុល្លារ​នោះទេ​ ដែល​ វ៉ាន់​ ម៉ូនិច​ ទទួលបាននោះ​ ដោយ​ថ្មី​ៗ​នេះ​ ស្វាមី​របស់​រូប​នាង​ ក៏​ទេីបតែ​បង្ហាញ​នូវ​កាដូ​ដ៏​មានតម្លៃមួយទៀត​ គឺផ្ទះវីឡា​ដ៏ធំស្កឹមស្កៃ​ ដែលកំពុងធ្វេីការសាងសង់ជិតរួចរាល់ហេីយ​ ហេីយពួកគេក៏ត្រៀមខ្លួន​ចូលរស់នៅឆាប់ៗនេះផងដែរ។

ដែលនេះពិតជារឿងមួយគួរឲ្យរីករាយបំផុត​ ក្រោយពី​តារា​ស្រី​ដ៏​ស្រស់ស្អាត​រូបនេះ​ ទេីបតែ​បានសម្រាលកូនជាចំណងដៃគ្រួសារហេីយនោះ​ ក៏ទទួលបាននូវ​កាដូ​ ២ផ្ទួនៗ​ដ៏មានតម្លៃ​ ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ និង​អ្នក​ប្រើប្រាស់​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ មានការ​ស្ញប់ស្ញែង​ និង​ត្រេកអរ​ជំនួសផងដែរ​ ។