មួយគូរទៀតហើយ! មនុស្សស្រីដែលអាក្រក់ដាក់ខ្ញុំគឺនាង នាងតែងតែហាមខ្ញុំមិនឲដើរលេង ផឹកសុី ចាយលុយធំ ជួបជុំមិត្តភក្តិច្រើន មិនឲលេង Game ធុញណាស់ខ្ញុំ តែចុងក្រោយលទ្ធផលទទួលបានគឺ….

ចិត្ត​មនុស្សស្រី​គ្រប់​រូប​ តែង​តែចង់​ឃេីញ​មនុស្ស​ប្រុស​ដែលខ្លួន​ស្រលាញ់​ទទួលបានជោគជ័យ​នៅថ្ងៃមុខ​ តែវាមិនមានជារឿងដែលងាយស្រួលនោះទេ​ ព្រោះមនុស្សប្រុស​មិនចូលចិត្ត​ការ​ហាម​ប្រាម​ និង​ភាព​សាំញាំនោះទេ​ ដែលមូលហេតុនេះហេីយ​ ទេីបធ្វេីឲ្យ​ជីវិត​ប្តី​ប្រពន្ធ​ និង​គូសង្សារ​ មួយ​ចំនួន​ មានការ​ទេីសទាល់​ និង​ឈ្លោះ​ប្រកែក​គ្នា​នោះ។

ដោយឡែក​ បេីសិនជា​មនុស្ស​ប្រុស​ ចាប់​ផ្ដើម​មានការ​សម្របខ្លួនជាមួយនឹងមនុស្សស្រីនោះ​ ប្រាកដ​ណាស់​ ភាគ​ច្រើន​ ជីវិត​របស់​ពួកគេនៅពេលខាងមុខ​ នឹងទទួលបាននូវ​ភាព​ល្អ​ប្រសើរ​ និងទទួួលបាននូវ​សុភមង្គល​ថែម​ទៀត​ផង​។ ជាក់ស្តែង​ បុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Song Song

បានបង្ហោះ​សារដោយមានការរៀបរាប់​ពីជីវិត​រស់នៅ​របស់​ខ្លួន​ជា​មួយនឹង​សង្សារ​ក្នុង​គ្រា​លំបាក​ជាច្រើន​ដែលបានឆ្លងកាត់ជាមួយគ្នា​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​យ៉ាង​ដូច​ដូច្នេះ​ថា​៖​ «មនុស្សស្រី​ ដែលអាក្រក់ដាក់ខ្ញុំគឺនាង នាងតែងតែហាមខ្ញុំ​ មិនឲ្យដើរលេង ផឹកសុី មិនឲ្យ​ចាយលុយធំ

មិនឲ្យ​ជួបជុំមិត្តភក្តិច្រើន មិនឲ្យ​ចេញទៅខេត្ត​ ព្រោះខ្លាចអស់លុយ មិនឲ្យ​លេង Game ឲ្យ​ខ្ញុំខំធ្វើការ សន្សំលុយ ធុញណាស់​ ខ្ញុំធ្វើអីមិនបានដូចចិត្តសោះ មិនដូចជាខ្ញុំ​ ពីមុនសោះ តែចុងក្រោយ​ លទ្ធផលដែលបានពីការសន្សំ​ ហើយតស៊ូរ គឺ ខែ 6នេះ​ បងខ្ចិលធ្វើសង្សារទៀតណាស់ Srey Nich»។