គួរអោយអនិច្ចាខ្លាំងណាស់! បុរសម្នាក់បានចាក់ សម្លាប់សង្សារបស់ខ្លួន ចំនួន៥កាំបិត ស្លាប់ក្នុងថ្លុកឈាម ដោយសារតែ….

ហេតុការណ៏ឃាតកម្មមួយ បានកើតឡើងនៅស្រុក San Sai ខេត្ដ ឈៀងម៉ៃ ប្រទេសថៃ បង្កធ្វើឲ្យមានការ
ភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម អុីនធើណេតជាខ្លាំង ដែលជនដៃដល់ ត្រូវជាសង្សារ ដែលបានសម្លាប់សង្សាររបស់ខ្លួន ទើបតែស្រលាញ់គ្នាមានមានឈ្មោះ Chakrabong Puanjairak មានអាយុ២៤ឆ្នាំ ហើយនារីជាជងរងគ្រោះ មានឈ្មោះ Willasinee Prommithit អាយុ២៦ឆ្នាំ។

ជាមួយគ្នានេះផងដែរ យោងតាមរយៈប្រភពសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា៖”ជន​ដៃដល់​ដែល​ជា​សង្សារ​ថ្មី បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ៥​កាំបិត បណ្ដាល​ឱ្យ​ហូរ​ឈាម​ស្លាប់។ បន្ទាប់​មក ជន​ដៃដល់​ក៏​បាន ជិះ​ម៉ូតូ​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ប៉ូលិស​ស្រាវជ្រាវ រហូត​ឃាត់​ខ្លួន​បាន​នៅ​ស្រុក San Pa Tong។ ជំហាន​ដំបូង សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អំពើ​ឃាតកម្ម​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ បើ​ទោះ​ជន​ដៃដល់​ជា​សង្សារ​ថ្មី​មិន​ទាន់​និយាយ​អ្វី​ក៏​ដោយ។”

ដោយឡែករឿងដែលគួរឲ្យសង្វេគចិត្ដដែលនោះ គឺបុរសម្នាក់ ត្រូវជាអតីតសង្សារចាស់ របស់នារីរងគ្រោះនោះ ត្រូវមកទទួលយកសាកសព អតីតសង្សាររបស់ខ្លួន ដោយផ្ទាល់ដៃនៅមន្ទីរពេទ្យ។ ក្នុងទិដ្ឋភាពនោះផងដែរ គ្រាន់តែគេឃើញសព Willasinee ភ្លាម ទឹកភ្នែករបស់គេ ក៏បានស្រក់មកដោយមិនដឹងខ្លួន ដែលទិដ្ឋភាពនៅពេលនោះ ពិតជាខ្លោចផ្សាចិត្ដខ្លាំងណាស់។ ចំពោះមូលហេតុ ដែលអ្នកទាំងពីរ បានបែកគ្នានោះ រហូតធ្វើឲ្យនារីជាជនរងគ្រោះ មានសង្សារថ្មី ដែលជាជនដៃដល់សម្លាប់នាងនោះ គ្មាននរណាម្នាក់ដឹងពីមូលហេតុនៃការ បែកគ្នានោះឡើយ។

For More Videos Amazing