ញាក់សាច់​! VJ រតនា​ បានជូន​កាដូ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Land Cruiser ដល់​ភរិយា​ ដែលមានតម្លៃរហូតទៅដល់…(មានរូប​ភាព​)

ស្នេហាពិត គឺគ្មាន​លក្ខណ៏​ខណ្ឌ​នោះទេ ដែលធ្វេីឲ្យ​មនុស្ស​ លែងមើលឃើញ​ ស​ ឬខ្មៅ ខុស​ ឬត្រូវ បើនិយាយឲ្យចំ​ គឺខ្វាក់ភ្នែកតែម្តង។ ជាក់ស្តែង​គូស្នេហ៍​ VJ រតនា​ ក្រោយពីជីវិត​រៀប​អាពាហ៍ពិពាហ៍​ ​អស់រយៈពេលប៉ុន្មានឆ្នាំមកនេះយ៉ាងណាក្តី​ ក៏អ្នក​ទាំង​ពីរ​ នៅតែមាន​ភាព​ផ្អែមល្ហែម​ ​នឹង​គ្នាដដែល។

ដោយ​ឡែក​ នៅមុននេះ​ VJ រតនា​ បានធ្វេី​ការ​បង្ហោះ​សារ​យ៉ាង​ផ្អែមល្ហែម​ផ្ញេី​ទៅកាន់​​ភរិយា​ និង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លូន​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖​ «Happy 3rd years Anniversary my lovely wife, Our marriage give me a lot of reason to succeed, work harder, challenges, smile and reason to be alive. For me there is no other….You’re my LOVE, my HEART, and SOUL…

Business ថ្មីរបស់ពួកយើង​ ក៏ទើបនឹងចាប់ផ្តើម … គំរោងនៃជីវិត​ ចេះតែមានជាបន្តបន្ទាប់…… អរគុណអូន ដែលតែងតែគាំទ្រ និងផ្តល់គំនិតល្អៗ ថ្មីៗ ដល់បងរហូត។ បងជោគជ័យ​ ក៏ព្រោះតែមានភរិយាស្អាត និងឆ្លាតនៅពីក្រោយបងជានិច្ច ភរិយាគឺជាឃ្លាំងសំរាប់ទុកលុយ តែបើឃ្លាំងចេះតែធ្លាយ ទោះប្តីខំរកប៉ុណ្ណា​ ក៏មិនសល់ដែរ។ សំខាន់បងជាមនុស្សប្រុស​ ដែលសំណាងម្នាក់ ដែលមានប្រពន្ធ​ ចេះទុកចេះដាក់ដូចអូន។

នេះជាកាដូសំរាប់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើង​គំរប់៣ឆ្នាំ ហើយក៏ជាកាដូលើករាសី សំរាប់គំរោងដីឡូតិ៍ថ្មីរបស់យើង អោយកាន់តែដើរការទៅមុខ ជាបន្តបន្ទាប់ ជាមួយនឹងដៃគូសហការណ៍ដ៏ល្អគឺ (សំលាញ់ គឹម ចាន់រតនា និង ភរិយា) ដែលមានចិត្តស្មោះត្រង់​ មិនវៀចវេរ ស្រលាញ់រាប់អានគ្នាចេញពីចិត្ត

មិនមានគំនិតគិតសុីលើសុីក្រោមដូចអ្នកដទៃ រាប់អានគ្នាតាំងពីបាតដៃទទេររៀងៗខ្លួន​ រហូតមានថ្ងៃនេះ អរគុណសំរាប់មិត្តភាព​ ដ៏ស្មោះត្រង់ ហើយបានចុះកុងត្រាការងារកសុីជាមួយគ្នា​ អស់មួយជីវិតទៀតផង។ល។ ជូនពរអោយគំរោងដីឡូត៍ថ្មីរបស់យើង បានជោគជ័យ និងមានអតិថិជន​ កាន់តែច្រើនទៅច្រើនៗ។

ហើយថ្ងៃពិសេសនេះ សុំនាំភរិយាបណ្តូលចិត្ត​ មកសំរាកលំហែរកាយនៅ Le Keb Boutique របស់សំលាញ់ Sim Nora ទេសភាពស្អាត មានផាសុភាព ខ្យល់អាកាសបរិសុទ្ធ បន្ទប់ស្អាត មានអនាម័យ តម្លៃក៏សមរម្យ ទោះមានបុណ្យទានក៏មិនឡើងថ្លៃ ជាមួយនឹងកម្មវិធីអាំងសាច់​ នៅមាត់អាងទឹក ដ៏រ៉ូមែនតិច។ ហើយបងដូចចង់……………..បានកូនស្រីមួយទៀតម៉េចទេម៉ែវា (5ឆ្នាំក្រោយ)»។ សូម​ជម្រាប​ដែរថា​ ចំពោះ​កាដូ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Land Cruiser ដែល​ Vj រតនា​ បានជូនដល់​ភរិយា​នោះ​ គឺមានតម្លៃ​ប្រមាណជា​ង​ ១០មុឺនដុល្លា​អាមេរិក​។