ក្រុមហ៊ុនផលិតរថយន្ត Mercedes របស់អាល្លឺម៉ង់ មានចម្ងល់ឆ្ងល់យ៉ាងខ្លាំងថា លោកគីម ជុងអ៊ុន បានរថយន្ត Mercedes ការពារគ្រាប់ប្រភេទវែង មកពីណាជិះ ព្រោះថា….(មានវីដេអូ)

កាលពី​កន្លងទៅនេះ​ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​ បានមាន​ជំនួបកំពូលជាមួយថ្នាក់ដឹកនាំក្នុងបណ្តាល​ប្រទេស​មួយចំនួ​ន​ ដែលតម្រូវ​ឲ្យ​មេដឹកនាំ​រូប​នេះ​ ត្រូវ​ចាកចេញ​ពី​ប្រទេស​កំណើត​ខ្លួន​ ដោយ​ធ្វើ​ដំណើរ​តាមរយៈ​រថភ្លើង​ ខុសប្លែកពី​មេដឹកនាំ​ដទៃទៀត​លេីពិភពលោក​ ដែលធ្វេី​ដំណេីរតាម​រយៈ​យន្តហោះ​នោះ។

ដោយឡែក​អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត​នោះ​ ក្នុង​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន លោកបាន​ប្រើប្រាស់​រថយន្ត Mercedes Limousine តួវែង​ការពារ​គ្រាប់​ចំនួន ២ គ្រឿង ដែល​បង្ក​ឲ្យ​​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំងពីក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​របស់​អាល្លឺម៉ង់ Daimler AG ។

បេីតាមការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​របស់​អាល្លឺម៉ង់ Daimler AG (ក្រុមហ៊ុន​មេ​របស់ Mercedes) បាន​និយាយ​ថា ខ្លួន​ពិត​ជា​មិន​ដឹង​ថា​ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ទទួល​បាន​រថយន្ត​ការពារ​គ្រាប់​​ មក​ពី​ណា​ឡើយ ព្រោះ​ខ្លួន​មិន​បាន​ធ្វើ​ជំនួញ​អ្វី​ ​ជាមួយ​កូរ៉េខាងជើង​ជាង ១៥ ឆ្នាំ​មក​ហើយ ។

សូម​ជម្រាប​ផង​ដែរ​ថា​ ចំពោះការ​លក់​ទំនិញ​ប្រណីត​ ទៅ​អោយកូរ៉េខាងជើង ដែលរួម​មានទាំង រថយន្ត​ប្រភេទ Limousine ត្រូវ​បាន​មានការហាមឃាត់​ ក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ប្រទេស​ផ្តាច់ការ​មួយ​នេះ​ ​បោះបង់​នូវកម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ។

សូមទស្សនាវីដេអូខាងក្រោម