កូនប្រុស​លោក​អេ ភូ​ថង នៅពេលឡើងប្រកួតម្តងៗពិតជាកាលីបខ្លាំងណាស់ តែបែរជារឿងពិតនៅក្រោយខ្នងវិញ គួរអោយអាណិតមែនទែន ដោយភរិយាលោកអេ ភូថង បាននិយាយរៀបរាប់ថា….

គ្រាន់តែ​រំលឹក​ពី​អតីតកំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ អេ​ ភូថង​ ប្រិយមិត្ត​ នឹង​មហាជន​បានស្គាល់ច្បាស់​រួចមកហេីយ​ ដែលរូបលោកបាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​ចាប់ផ្តើម​ស្គាល់លេីកីឡាប្រដាល់​ និងត្រូវ​បាន​មហាជនខ្មែរ​បានដាក់រហ័សនាមអោយថា​ “អធិរាជប្រដាល់កែងឆេះ ជង្គង់ហោះ”។

យ៉ាង​ណាមិញ​ អ្វី​ៗត្រូវ​បានផ្លាស់ប្តូរ​អស់ហេីយ​ ដោយពេលនេះ​លោក​ អេ​ ភូថង​ បានក្លាយជា​គ្រូ​បង្ហាត់ប្រដាល់ដោយមាន​រូប​រាង​ខុសប្លែកពី​មុនដាច់តែម្តង​ ក្នុង​នោះដែរ​ លោកក៏បាន​កំពុង​តែ​ដុះខាត់​កូន​ប្រុសស្រី​ទាំង​បី​ អោយក្លាយជា​កីឡាករ​ប្រដាល់​ដែលទទួលបាន​នូវ​ភាព​ជោគជ័យ​ដូចរូបលោក​ផងដែរ​។

ជាក់ស្តែង​ កាលពី​ពេលថ្មីៗនេះ​ កីឡាករ​ អេ អាំ​ម៉ា​រី​ន​ភូ​ថង​ ដែលទេីប​មាន​វ័យ​ ១៥ឆ្នាំ​ បានប្រកួត​ឈ្នះ​ជុំ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​កំពូល​ជើងឯក​ TV5 BOXING KNOCK OUT SERIES (K-Cement)​ ធ្វើ​ឲ្យ​អ្នក​ស្រី​ សាំង សុ​ម៉ា​លី​ ដែលត្រូវ​ជាម្តាយ​ និង​លោក​ អេ​ ភូថង​ មានក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ ស្ទើស្រក់ទឹកភ្នែកផងដែរ។

សូម​ជម្រាប​ដែរថា​ បេីតាម​ការ​រៀប​រាប់​ពី​អ្នក​ស្រី​ សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ង​ថង បាន​បញ្ជាក់ថា​ កូនរបស់​អ្នក​ស្រី​ កីឡាករ​ អេ អាំ​ម៉ា​រី​ន​ភូ​ថង​ ត្រូវ​គណៈកម្មការ​ប្រាប់​ថា មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​​ប្រកួត​នោះ​ទេ ដោយ​បានលើក ហេតុផល​ថា កូនប្រុស​អ្នកស្រី​ក្មេង​ពេក ហើយ​សមត្ថភាព​ក៏​នៅ​ស្ទើរ​ដែរ​ មិន​អាច​ដាក់​ឲ្យ​ប្រកួត​បាន ។

អ្នក​ស្រីបាន​បន្តទៀតថា​ វត្ត​មានការ​ប្រកួត​របស់​កូន​ខ្លួន​ ​កាលពី​ពេល​ថ្មី​ៗ គឺ​ដោយសារ​តែ​មានកីឡាករ​ម្នាក់​ ក្នុង​ចំណោម​ ​៣២​នាក់ ដែល​ជ្រើសរើស​ហើយ ធ្វើ​ខុស​លក្ខន្តិកៈ ហើយ​ក៏​ស្នើ​ឲ្យ​​កូនប្រុស​របស់​អ្នកស្រី​ មក​ជួយ​ប្រកួត​ជំនួស​ប៉ុណ្ណោះ​។ អ្នកស្រី​ថា កូនប្រុស​របស់​ខ្លួន​ ទោះជា​ដឹង​ថា គណៈកម្មការ​អនុញ្ញាត​ឲ្យ​ប្រកួត​ ក្នុង​នាម​ជា​គូ​ជំនួស ក៏​គេ​នៅ​តែ​សប្បាយចិត្ត ដោយ​ខំប្រឹង​ហ្វឹកហាត់​ចុះឡើង​ៗ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ទីបំផុត​ ការ​ប្រកួត​របស់​គេ​ ក៏​ឈ្នះ​ធ្វើ​ឲ្យ​អ្នកស្រី​ជា​ម្ដាយ​ ត្រេកអរ​ចង់ហូរ​ទឹកភ្នែក ។

For More Videos Amazing