មួយគូរទៀតហើយ! ពី​ Bro និង​ Sis ក្លាយ​ជា​សង្សារ​ ហើយពីសង្សា​ក្លាយមកជា​…(មានរូប​ភាព​)

ក្តី​ស្រលាញ់​ និង​ស្នេហាជាតម្រូវការដ៏ចាំបាច់មួយ សម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ប៉ុន្តែពាក្យស្នេហានេះ​ នៅពេលអនុវត្ត​ វាមិនមែនជាការងាយស្រួល​នោះទេ ព្រោះត្រូវ​ឆ្លងកាត់នូវ​ឧបសគ្គ​ និងរឿងរ៉ាវជាច្រេីន​ជា​មួយ​គ្នា​ ទម្រាំ​ដល់ថ្ងៃមួយ​ ដែលជាថ្ងៃនៃការរង់ចាំ​ដ៏​សំខាន់នោះ។

ដោយឡែក​ គូស្នេហ៍​វ័យក្មេង​មួយ​គូរ​ ត្រូវ​បានអ្នកប្រើប្រាស់​ក្នុង​បណ្តាញសង្គមហ្វេសបុក​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ដោយ​អ្នក​ទាំងពីរ​ បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ ដែលមានចាស់ទុំទាំងសងខាងមានការដឹងឮ​ ក៏ដូចជា​មានការទទួលស្គាល់​ផងនោះ​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ មានក្តី​រំភើប​រីករាយ​ជា​ខ្លាំង​ ។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Chea Ori ដែលត្រូវ​ជាកូន​កំលោះ​ បានបង្ហោះ​ពីទិដ្ឋភាព​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​ខ្លួន​ជាមួយ​គូដណ្ដឹង​របស់​ខ្លូន​ អមជាមួយ​ខ្លឹមសារ​ដ៏​មានន័យ​ យ៉ាង​ដូច្នេះ​ថា​៖​“ពី Bro And Sis មកជា SongSa ពីសង្សារមកជាគូដណ្ដឹង I Love You My Darling ”។

ជាមួយ​គ្នា​នេះដែរ​ ក្រុម​ការងារ​ KH OSJA យេីងខ្ញុំ​ មិនមាន​អីច្រើន​នោះទេ​ ក៏សូម​ជូន​ពរ​ដល់​គូ​ស្នេហ៍​មួយ​គូ​រនេះ​ ឲ្យ​ទទួលបាន​នូវ​សុភមង្គលដ៏​ពិតប្រាកដ​ ត្រូវ​ចេះ​ស្រលាញ់​គ្នា​ ​អត់អោន​ និងអធ្យាស្រ័យ​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ ជាពិសេស​ ឈាន​ដល់​ថ្ងៃ​ចូលរោងការ​ឆាប់​ៗនេះ​តែម្តង​។

For More Videos Amazing