សែនអាណិតប្អូន នៅពេលដឹងការពិត ដែលប្អូនប្រលងបន្ទប់ ០១ តែម្នាក់ឯង

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន១០ តែមូលហេតុដែលធ្វើអោយគេចាប់អារម្មណ៍ខ្លាំងជាគេនោះគឺ នៅមណ្ឌលបឋមសិក្សាវល្លិស បន្ទប់លេខ១៣ ដែលជាមណ្ឌលមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគឺសង្កេតឃើញមានបេក្ខជនតែម្នាក់គត់ ដែលបានប្រឡងនៅក្នុងបន្ទប់នោះ ខណៈដែលឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យផ្ទាល់ទៀតផង ទើបធ្វើអោយគេមានការចាប់រម្មណ៍គ្រប់ៗគ្នា។

វវ

បេក្ខជន​ដែលបានប្រលងក្នុងបន្ទប់តែឯងនោះមានឈ្មោះថា ឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង ឃុំ​ស្តុក ស្រុក​គងពិសី រូបគេ​រៀន​នៅ​វិទ្យាល័យ​ទ័ព​មាន​ជ័យ ដោយមិត្តភក្តិរបស់គេគ្រប់គ្នាបានប្រលងធម្មតា ដែលនៅក្នុងបន្ទប់គេមានគ្នា ២៥នាក់ តែមានតែប្អូនមួយរូបទេ ដែលប្រឡងក្នុងបន្ទប់ម្នាក់ឯង។

ដោយសារតែប្អូនជាមនុស្សពិតការជើងឆ្វេងនិង​មាន​ជំងឺ​សើ​ស្បែក​ទៀតនោះ ក៍បានប្រាប់ទៅសារពត៍មានថា ប្អូនមិនបានតូចចិត្តនោះទេ។ តែមូលហេតុដែលគេបានដាក់ប្អូនអោយប្រឡងក្នុងបន្ទប់០១ តែម្នាក់ឯងនោះ គឺត្រូវបានគេសង្ស័យថា ប្រហែលជាគេរើសអើងប្អូនហើយមើលទៅ ដោយសារតែជំងឺសើរស្បែករបស់ប្អូន។

តែ​ប្រធាន​មន្ទីរ​អប់រំ​ បានប្រាប់វិញថា គឺដោយសារ​តែ​បេក្ខជនរូបនេះ គេ​ជ្រើសរើស​យក​ភាសា​បារាំង ទើបគេដាក់អោយគាត់ទៅប្រឡងបន្ទប់មួយតែម្នាក់ឯង។ បេក្ខជន សេម វិចិត្រ បានច្រានចោល នូវសំដីរបស់ប្រធានមន្ទី ដោយគាត់បានប្រាប់ថា គាត់បានប្រឡង ៧មុខវិជ្ជា ហើយគាត់ក៍បានជ្រើសរើសយកភាសាអង់គ្លេសផងដែរ។

តែមិនជាបញ្ហានោះទេ ដោយប្អូនបានប្រាប់ថា ការប្រឡងលើកនេះគឺប្អូនមានសង្ឃឹមជាប់រហូតដល់ទៅ ៧០% ឯណោះ។

ប្រភព mavarynews

For More Videos Amazing