ពិតជាវិធីសាស្ត្រដ៍ល្អមែន! ដើម្បីកាត់បន្ថយអាកាសធាតុក្តៅ ទៅដល់ក្មេងៗដែលរៀននៅក្នុងថ្នាក់ លោកគ្រូអ្នកគ្រូក៍បានប្រើវិធីនេះដើម្បីកាត់បន្តយកំដៅ ដោយយក….(មានរូបភាព)

ក្រោយពីពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅ កាលពីប៉ុន្មានថ្ងៃមុននេះ ដែលយើងក្រឡែកមើលពីអាកាសធាតុ ហាក់មានកំដៅកើនឡើងជាខ្លាំង រហូតធ្វើឲ្យប្រជាពលរដ្ឋសឹងតែទ្រាំពុំបាននោះឡើយ។ ជាមួយគ្នានេះដែរ តាមរយៈគេហទំព័រហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩) ដែលសីតុណ្ហភាព អាចឈានទៅដល់ ៤០-៤១អង្សាសេឯណោះ ព្រោះតែបាតុភូត អ៊ែលនីណូ (El Nino)។

ដោយឡែកព្រោះតែកត្ដាមួយនេះ បានធ្វើឲ្យសិស្សានុសិស្ស ដែលសិក្សានៅសាលា ហាក់មានសភាពក្ដៅជាខ្លាំង ជាពិសេសកុមារា កុមារី ដែលពិបាកក្នុងការសិក្សាខ្លាំងមែនទែន រហូតធ្វើឲ្យលោកគ្រូសង្ហារមួយរូប នៅឯសាលាបឋមសិក្សាមួយកន្លែង បានទិញកន្សែងត្រជាក់ចែកជូនទៅដល់សិស្សរបស់ខ្លួន ដោយកាត់បន្ថយកំដៅ ងាយស្រួលក្នុងការសិក្សា។

តាមរយៈលោកគ្រូបឋមសិក្សា ដែលបានចែកកន្សែងរូបនេះ មានគណនី ហ្វេសប៊ុកឈ្មោះថា តី សុ រិទ្ធ បានសរសេរប្រាប់ឱ្យដឹងថា៖”ក្តៅមធ្យមងំកង្ហារគាំងទៀត ទ្រាំទៅកូនអើយដើម្បីអនាគត។” លោកគ្រូរូបនេះ ក៏បានបន្ថែមទៀតថា៖”ក្មេងៗបានកន្សែងត្រាំទឹកកក អាចកាត់បន្ថយក្ដៅបានខ្លះ។” បន្ទាប់ពីឃើញទង្វើដ៏ល្អរបស់លោកគ្រូនេះមក មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង និងបានស៊ែរចែករំលែកពីម្នាក់ទៅកាន់ម្នាក់ទៀត ហើយបានកោតសរសើរពីទឹកចិត្ដរបស់លោកជាខ្លាំង។

For More Videos Amazing