សុីន​ យូបុីន​ បាន​ទម្លាយ​ពីទិដ្ឋភាព​ក្នុង​ភូមិ​គ្រឹះ​សេដ្ឋីនីថៃ​ ដែលពោពេញទៅដោយវត្ថុបុរាណ មកពីគ្រប់ទិសទី​ នៃសកលលោក ដែលមានតម្លៃរាប់រយលានដុល្លារ…(មាន​រូប​ភាព​)​

តារា​សម្តែង​ស្រីដ៏ស្រស់សោភា​ និងមានរាងតូច​ច្រលឹង​គួរឲ្យ​ស្រលាញ់​​ សុីន​ យូបុីន​ គឺជា​អតីត​ម្ចាស់​ជ័យលាភី​ Freshie Girls​ ហេីយ​មកដល់​បច្ចុប្បន្ន​នេះ​ ​តារា​សម្ដែង​ស្រី​រូប​នេះ​ ទទួល​បាន​នូវ​ភាព​លេចធ្លោ​ និង​ការគាំទ្រ​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ តាមរយៈ​រូប​សម្ផស្ស​ សមត្ថភាព​ ទេពកោសល្យ​ និង​ភាព​បុិនប្រសប់​របស់​នាង។

ដោយឡែក​ កាលពី​ពេល​ថ្មីៗ​នេះ​ តារា​សម្ដែង​ សុិន​ យូប៊ីន​ ត្រូវ​បានសេដ្ឋីនីនៅប្រទេសថៃ លោកជំទាវ Barbie Thailand (បាប៊ី) អញ្ជើញនាងឲ្យចូលរួមក្នុងថ្ងៃខួបកំណើត​ ។ ក្នុង​នោះ​ដែរ​ តារា​សម្ដែង​ស្រី​រូប​នេះ​ ត្រូវបានសេដ្ឋីនីរបស់ប្រទេសថៃ​ មានការទទួលរាក់ទាក់​ និងស្វាមគមន៏ចំពោះរូបនាងយ៉ាងកក់ក្ដៅបំផុត​

ដល់ថ្នាក់ធ្វើឲ្យស្រីស្អាត​ មានស្រុកកំណេីតក្នុងខេត្តកណ្ដាលរូបនេះ​ ញញឹមបិទមាត់មិនជិតនោះទេ​ ព្រោះតែមានក្តីរំភើបខ្លាំងពេក។​ ក្រោយពី​បាន​ចូលរួម​ក្នុង​ថ្ងៃខួប​កំណេីត​សេដ្ឋីនីនៅប្រទេសថៃដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិគ្រឹះ​របស់​លោក​ជំទាវ​រួចមក​ ស្រាប់​តែ​ថ្មីៗ​នេះ​ នាង​ក៏បាន​បង្ហាញ​ពីទិដ្ឋភាព​ជាច្រើន​សន្លឹកនៅក្នុង​ភូមិគ្រឹះ​របស់​លោក​ជំទាវ​ផងដែរ​។

ជាមួយ​គ្នា​នេះដែរ​ ក្រោយពី​មានការ​ទម្លាយ​ពីទិដ្ឋភាព​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​រួចមក​ តារា​សម្ដែង​ដ៏​ស្រស់ស្អាត​រូបនេះ​ ក៏មានលេីកឡេីងផងដែរថា៖​ «ភូមិគ្រិះដែលពោពេញទៅដោយវត្ថុបុរាណ មកពីគ្រប់ទិសទី​ នៃសកលលោក ដែលមានតម្លៃរាប់រយលាន​ របស់លោកជំទាវសុមៈនី ឃុនណៈក្សេម»។

For More Videos Amazing