ក្រោយពីបុរសម្នាក់ដែលបង់រំលោះដី 7NG 10​ឆ្នាំ បានជួបនឹងឧកញ៉ាស្រី ចាន់ ថន និងទទួលបានដីរបស់ខ្លួនវិញរួចមក ស្រាប់តែក្មួយស្រីបង្កើត សម្តេចតេជោ មានប្រសាសន៍ថា…..

ក្រោយពីរឿងរ៉ាវកាលពីម្សិលមិញនេះ ដោយបុរសម្នាក់ដែលមានឈ្មោះ Mech Seyha បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយបានសុំឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយទាក់ទងទៅលើបញ្ហា គាត់ទិញដី 7NG អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបង់លុយផ្ដាច់អស់ហើយ តែបែរជាមិនទាន់បានដីនៅឡើយទេ រហូតធ្វើឲ្យមហាជន នាំគ្នាលើកយកមកនិយាយទាក់ទងទៅលើរឿងមួយនេះគ្រប់ៗគ្នា។

ប៉ុន្ដែក្រោយភ្លៀង មេឃស្រឡះ បងប្រុស Mech Seyha ក៏ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន ហៅមកជួបពិភាក្សាគ្នា ដើម្បីកុំឲ្យមានការយល់ច្រឡំបន្ដទៀត និងបានដោះស្រាយបញ្ហានេះចប់សព្វគ្រប់ហើយ ដោយបងប្រុស Mech Seyha បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រោយមេឃភ្លៀងគឺស្រទ្បះ បានប្តូរផ្លាស់ព្រោះគុណធម៏ ថ្ងៃនេះខ្ញុំបាទបានជួបលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនSky Land ក្នុងការដោះស្រាយភាពយល់ច្រលំក្នុងការយឺតយ៉ាវជូនដីទ្បូទៅកាន់អតិថិជនក្រុមហ៊ុន7NG។

ក្រោយការពិភាក្សាគ្នា ខ្ញុំបាទបានយល់ច្បាស់ថាក្រុមហ៊ុន7NG និងក្រុមហ៊ុន Sky Land គឺម្ចាស់ពីរផ្សេងគ្នា និងមិនមានអ្វីពាក់ពន្ធ័គ្នាទេ ក្នុងនោះដែរលោកឧកញ៉ា ស្រីចាន់ថន ក៏បានសម្របសំរួលជួយខ្ញុំបាទបានកាត់ដី៣ប្លង់រួចរាល់ហើយ លើសពីនោះទៀត លោកឧកញ្ញាស្រី ចាន់ថន បានដឹងថាខ្ញុំជា អតីតប្រធានអង្គការ ជំនាញយុវជនឈានមុខ លោកមានចិត្តស្រលាញ់កិច្ចការសង្គម ជួយយុវជន គាំទ្រ

ស្មារតីបញ្ញាជន លោកឧកញ៉ាក៏បានជួយជំរុញឧបត្ថម្ភដល់អង្គការអោយដំណើរការទ្បើងវិញ លើផ្នែកសិល្បៈតន្ត្រី សិប្បកម្ម កិច្ចការសង្គម ជំនាញឯកទេសយុវជន និងធានាលើការងារយុវជនក្រោយបញ្ចប់ការសិក្សា និងបន្តសិក្សាគំរោងពង្រីកវិស័យអប់រំ បើកសាកលវិទ្យាល័យលើទីក្រុងរណបSky Landផងដែរ។

ខ្ញុំបាទពិតជាសូមអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន និងសូមជូនពរលោកឧកញ៉ា ជួបតែសុខគ្រប់ប្រការ។ និងសូមអរគុណជាខ្លាំងចំពោះបងប្អូនសារព័ត៌មាន មិត្ដក្នុង បណ្ដាញសង្គម ហ្វេសប៊ុក ដែលបានជួយយោបល់ល្អៗ សូមអរគុណ។ បញ្ចាក់ បើសិនជាបងប្អូនអតិថិជនក្រុមហ៊ុន7NGចង់សួរ ព័ត៌មាន សូមអញ្ចើញមកក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សាហើយក្រុមហ៊ុនរក្សាគោលជំហរ ដោះស្រាយជូនបងប្អូន និងក្រុមហ៊ុនធានាថាមានដីជូនបងប្អូនទាំងអស់គ្នាពិតប្រាកដ មែន សូមកុំបារម្ភ។ សូមអរគុណ”

ដោយឡែក ក្រោយពីឃើញការបង្ហោះ ក្នុងការដោះស្រាយ បែបនេះរួចមក ក្មួយស្រីសម្ដេច ហ៊ុន សែន និងជាកូនស្រី លោកជំទាវ ហ៊ុន សុីណាត ហើយគាត់ក៏ជា CEO KC airlines ដែលមានឈ្មោះថា លោកស្រី នឹម វណ្ណៈ បានពោលពាក្យមួយម៉ាត់យ៉ាងខ្លីថា៖”ចឹងបានថា បើមិនច្បាស់សួរកុំប្រហែលៗផូសវៃប្រហារគេគ្មានមូលដ្ឋានច្បាស់លាស់ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ សូមជួយត្រេកអរផងបងប្រុសMech Seyha”៕

For More Videos Amazing