សម្រាប់​អ្នករក​ជួល​ផ្ទះ​ បេីសិនទៅដល់ឃេីញ​សភាព​ ៧ចំណុចនេះ​ គួរតែកុំនៅអី​ ដាក់មេ​ប្រុចឲ្យ​ហេីយទៅ​ ព្រោះតែ..

នៅពេលដែលអ្នកកំពុងស្វែងផ្ទះជួល​ មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នក​គម្បី​យល់ដឹងអំពី​រឿង​ទាំង​ ៧ចំណុច​នេះសិន​ ព្រោះវាមានជាប់ការទាក់ទងអំពី​បញ្ហា​ហុងស៊ុយ​ និងរឿងមួយចំនួនទៀតដែលធ្វេីឲ្យមានការ​ប៉ះពាល់ដល់​ការរស់នៅប្រចាំថ្ងៃរបស់យេីងទៀតផង​។ ខាងក្រោម​នេះ​ គឺជា​ចំណុច​ទាំង​៧​ ដែលមាន​ដូចជា​៖

១-​ ជៀសវាង​ផ្ទះ​ដែលទុកចោលយូរ
ផ្ទះ​ដែលទុកចោលយូរ​ គឺជា​ផ្ទះ​ដែលមាន​វិញ្ញាណ​អរូបិយមកសុំនៅ​ ដូច្នេះ​បេីអ្នក​ជ្រេីសរេីសយក​ផ្ទះ​ប្រភេទ​នេះ​ គម្បី​មានការសែន​ព្រេន​ និងបន់ស្រន់កុំឲ្យប៉ះពាល់ដល់គេ។

២-​ ផ្ទះ​មាន​រូប​រាង​មិនប្រក្រតី​
ពេល​រើស​ផ្ទះ​ជួល ក៏​រើស​ផ្ទះ​ដែល​មាន​រាង​ច្បាស់លាស់​ ដូច​ជា​ជ្រុង ចតុកោណកែងជាដើម។ ជៀសវាង​ជួល​ផ្ទះ​កញ្ឆក ឬ​វៀច ព្រោះ​ផ្ទះ​បែប​នេះ​ នឹង​ប៉ះពាល់​ដល់​ការងារ និង​រឿង​រៀនសូត្រ​របស់​អ្នក​រស់នៅ។

៣-​ ផ្ទះ​ចំផ្លូវ​បំបែក​ជាបី
ផ្ទះ​ដែលមានទីតាំងបែបនេះ​ ត្រូវ​បានគេចាត់ទុកថា​ វាមិនសូវល្អនោះទេ​ ដោយសារ​មាន​ឥទ្ធិពល​អាក្រក់​បុកចូលក្នុងផ្ទះ​ បង្កឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​មិនស្រួលខ្លួន​នោះទេ​ ដូចនេះដេីម្បី​ទទួលបាន​នូវភាព​ប្រសេីរឡេីង​ និង​បញ្ជៀស​អ្វីដែល​ជារឿង​អាក្រក់​នោះ​ គួរតែដាក់​កណ្តឹង​ខ្យល់​នៅកណ្តាល​បន្ទប់ទទួល​ភ្ញៀវ​ ដេីម្បី​ឲ្យ​ជួយស្រូបយកអ្វីដែលមិនល្អចេញ។

៤-​ ផ្ទះ​នៅជិត​ចេតិយ​ ឬវាល​កប់​ខ្មោច
ចំពោះផ្ទះដែលនៅជិត​ចេតិយ​ ឬវាល​កប់​ខ្មោច​ មន្ទីរពេទ្យ​ គុក​ និង​ព្រះ​វិហារ​ វាជារឿងដែលមិនល្អនោះទេ​ ព្រោះអាច​ធ្វើ​ឲ្យ​អារម្មណ៍​យេីងនៅមិនស្ងប់។

៥-​ បង្គន់​ និង​បន្ទប់ទឹក​ ទល់មុខផ្លូវ​ចេញចូល
ប្រសិន​ជា​ដើរ​ចូល​ផ្ទះ ហើយ​ឃើញ​បន្ទប់​ទឹក​ នៅ​ទល់​មុខ​ផ្លូវ​ដើរ​តែ​ម្ដង ត្រូវ​ជៀស​ជួល​ផ្ទះ​បែប​នេះ ប្រយ័ត្ន​ជួប​រឿង​ស៊យ ព្រោះ​ផ្ទះ​ប្រភេទ​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​មាន​សុខភាព​ខ្សោយ និង​បញ្ហា​លុយ​កាក់។
៦-​ មាន​បិទ​យ័ន​ពេញ​ផ្ទះ​ និង​កញ្ចក់​៨ទិស
ផ្ទះ​បែបនេះ​ប្រាកដ​ណាស់​ ប្រហែល​ជាធ្លាប់មាន​រឿងមិនល្អកេីតមានឡេីងហេីយ​ បេីឃេីញមាន​បែបនេះ​ គួរតែ​សេីប​សួរ​អ្នក​ជិតខាងសិន​ ដូចពាក្យចាស់ថា​ ការពារប្រសេីរជាង​ព្យាបាល​។

៧-​ ជៀសវាង​បន្ទប់​គ្មាន​បង្អួច
ទោះ​បន្ទប់​តូច​ ដល់​​ថ្នាក់​ណា​ក៏​ដោយ បើ​គ្មាន​បង្អួច​ទេ​ មិន​អាច​បញ្ចេញបញ្ចូល​ចំហាយ​អាក្រក់​ បាន​នឿឡើយ ធ្វើ​ឲ្យ​បន្ទប់​ថប់​ចុង​ដង្ហើម នាំ​តែ​រឿង​អាក្រក់​ ដល់​អ្នក​ជួល។

For More Videos Amazing