អតីត​តារាចម្រៀងអ្នក​នាងអ៊ុំ គ​ន្ធា ពេលនេះរូបរាងកាយកាន់តែ​ទ្រុឌ​ទ្រោម​ខ្លាំង​ឡើងហើយ ព្រោះតែកើតជំងឺ…..(មានរូបភាព)

អតីតតារាចម្រៀង និងជាតារាសម្ដែង ដែលចូលចិត្ដបង្ហាញដើមទ្រូងដ៏មានឈ្មោះបោះសំលេង កាលពីទសវត្ស ៩០ នោះគឺ អ៊ុំ គន្ធា បានធ្លាក់ខ្លួនឈឺជាទំងន់ រាងកាយបានធ្លាក់មកស្គមរីងរៃ ស្លេកស្លាំមើលសឹងតែមិនចង់ស្គាល់ ព្រោះតែបានកើតជំងឺដ៏កាចសាហាវមួយ ហើយមិនអាចព្យាបាលបាននោះគឺ ជំងឺអេដស៌ ដោយបានញាំញីមកលើ រូបរាងកាយនាងអស់ ជាច្រើនឆ្នាំមកនេះ។

បន្ទាប់ពីបានឃើញរូបថតប៉ុន្មានសន្លឹក កាលពីពេលថ្មីៗនេះ របស់អ្នកនាង អ៊ុំ គន្ធា រួចមក បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងពេលដែលនាងបានទៅទទួលយកអំណោយ ប្រចាំខែពី សមាគមសិល្បករខ្មែរ កាលពីអំឡុងមុនពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។

ទាក់ទងទៅលើរឿងមួយនេះ អ្នកនាង មាស សម្ជស្ស បានប្រាប់ឱ្យដឹងថា៖”អ្នកនាង អ៊ុំ គន្ធា តែងតែធ្វើទុក្ខ ដោយហេវហត់អស់កម្លាំង និងពិបាកដកដង្ហើមដែលកក្តាទាំងអស់នេះបានធ្វើឲ្យស្ថានភាពរបស់នាងបានធ្លាក់ខ្លួន ស្គមស្លេកស្លាំង ប៉ុន្តែយ៉ាងណាអ្នកនាង បានអរគុណដល់សមាគម សិល្បករខ្មែរ ដែលតែងតែជួយដល់រូបនាង ដែលបានធ្វើឲ្យ ជីវភាពរបស់នាងបានធូរស្បើយច្រើន។

ដោយឡែកអ្នកនាង អ៊ុំ គន្ធា បានបង្ហាញពីអារម្មណ៏របស់ខ្លួនថា៖”ដោយសារតែជំងឺអេដស៍ ធ្វើឲ្យខ្ញុំបាត់បង់គ្រប់យ៉ាង នៅពេលខ្ញុំដឹងថាខ្ញុំកើតអេដស៍ ខ្ញុំពិតជាខ្លាច ហើយក៏ព្យាយាមបិទបាំងវា ព្រោះតែមិនចង់ឲ្យទស្សនិកជនដឹង ហើយមើលងាយ និងខូចចិត្តដោយសារខ្ញុំកន្លងមក ខ្ញុំធ្លាប់ស្អប់ខ្ពើមខ្លួនឯងខ្លាំងណាស់ ខ្ញុំរស់នៅជាមួយជំងឺនេះ និងការ ឈឺចាប់អស់រយៈពេលជាង ១០ឆ្នាំ”៕

For More Videos Amazing