ឃើញហើយសឹងស្រក់ទឹកភ្នែក! កំពូលកីឡាករ ប្រដាល់ លោក អូត ភូថង បែរជាធ្លាក់ខ្លួនមកធ្វើជាអ្នកយាមម៉ូតូអោយគេទៅវិញ ដោយទទួលបា្រក់បានត្រឹមតែ….(មានរូបភាព)

អតីត​កីឡាករប្រដាល់​គុន​ខ្មែរ​ដ៏មានឈ្មោះល្បី​ អូត​ ភូថង​ ជា​អ្នក​ប្រដាល់​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ នៅ​លើ​សង្វៀន​ ដូច​ទៅនឹងបង​ប្រុស​បង្កើត​របស់​ខ្លួន​ លោក​ អេ ភូថង ផងដែរ ហើយ​ភាព​ល្បី​ល្បាញ​ខ្លាំង​បំផុត​របស់​កីឡាករ​ប្រដាល់​រូប​នេះ​ ស្ថិត​ក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៩៧ ដល់ ឆ្នាំ​២០០៨ ប៉ុន្តែ​ចាប់​ពី ឆ្នាំ​២០១០ មកដល់​បច្ចុប្បន្ន​នេះ​ ជីវិត​កីឡាករ​ប្រដាល់​រូប​នេះ​ បានមានការ​កែប្រែ​យ៉ាង​ខ្លាំង​។

ងាក​មើល​ពី​ប្រវត្តិ​ប្រកួត​ពិត​របស់ អូត ភូថង គឺ​គេ​ធ្លាប់​ប្រកួត​បាន​ច្រើន​ជាង ៣០០ដង ប៉ុន្តែ​បាន​ចុះ​បញ្ជី​ត្រឹម​ជាង ២០០ដង​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ ប្រកួត​អន្តរជាតិ​បាន ១០០ដង ឈ្នះ ៨០ដង។​ គួរបញ្ជាក់ដែរថា​ ការ​បោះបង់​ចោល​ ការ​ប្រកួត​មក​ធ្វើ​ជា​គ្រូ​បង្វឹក​នេះ បន្ទាប់​ពី អូត ភូថង បាន​ចុះ​ខ្សោយ​កម្លាំង​ជាខ្លាំង​ និងមាន​វ័យ​កាន់​តែ​ចាស់ ទេីប​ធ្វើ​ឲ្យ​ប្រកួត​មិន​បាន​ល្អ។

ដោយឡែក​ ក្រោយពី​បានបាត់មុខ​មួយ​រយៈ​ក្រោយ​មក​ ស្រាប់តែ​ថ្មីៗ​នេះ​ ក្រោយពី​ការងារ​ជា​គ្រូ​បង្ហាត់​ប្រដាល់​នោះ​ លោក​ អូត​ ភូថង​ បានមានការងារបន្ថែម​មួយមុខទៀត​ ធ្វើការនៅបាបារាំងមួយកន្លែង​ ក្នុង​មុខងារ​ជា​អ្នក​យាម​ម៉ូតូ​ ដែលមេីលទៅ​ពិតជា​គួរឲ្យអាណិត​ចំពោះរូបលោក​ខ្លាំងណាស់​។

គួរបញ្ជាក់ដែរថា​ ការងារ​មួយ​នេះ​ គឺចូលធ្វេីការ​នៅម៉ោង​ ១០យប់​ រហូត​ដល់​ម៉ោង​ ៥ព្រឹក​ ដោយទទួលបានប្រាក់ខែ​ ត្រឹមតែ​​ចំនួន​ ១៥០ដុល្លារ​តែ​ប៉ុណ្ណោះ​។ សព្វថ្ងៃ​ លោក​ អូត​ ភូថង​ ក៏ជា​គ្រូបង្ហាត់​ប្រដាល់​នៅក្លឹប​ KunKhmer Fighter​ ផងដែរ​ ក្រោយពី​ចេញធ្វេីការ​នៅបាបារាំង​ និងចូល​បង្ហាត់​នៅម៉ោង​ ៦ព្រឹក។

For More Videos Amazing