អ្នក​បេីក​ម៉ូតូ​កង់​បី​ចិត្តធម៌​ ភ្ញៀវ​ភ្លេច​ទូរស័ព្ទ​ ​iPhone 7Plus​ សុខ​ចិត្ត​អង្គុយ​ចាំ​អស់​រយៈ​ពេល​ ២ម៉ោង​ ពេលជួបម្ចាស់​ទូរស័ព្ទ​ ក៏បាន​ពោលពាក្យ​ថា​…

ស្មោះត្រង់​ មានទឹកចិត្ត​ល្អ​ ស្តែង​ចេញពីក្នុងខ្លួន​ មិនមែន​មនុស្ស​គ្រប់រូប​អាចធ្វេីបាននោះទេ​ ព្រោះមនុស្សបែបនេះមានតិចណាស់នៅក្នុង​សង្គម​ជាតិ​យើង​នេះ​។ ដោយ​ឡែក​ នារីដ៏ស្រស់ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Visal Visal បានមានក្តី​រំភើប​ជាខ្លាំង​ ក្រោយពី​នាងបានជួបនឹងមនុស្សបែបនេះ​ ។

សូម​ជម្រាប​ដែរថា​ កាលពី​ថ្មីៗ​នេះ​ នារី​នារីដ៏ស្រស់ស្អាត​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Visal Visal​ ខាងលេី​នេះ​ បាន​ភ្លេច​ទូរស័ព្ទ​របស់ខ្លួននៅលេី​ម៉ូតូ​កង់​បី​ឥណ្ឌា​ ក្រោយ​មក​ម៉ូតូ​កង់​បី​នេះ​ ក៏បានត្រលប់​មករករូបនាង​វិញ​ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រំភើប​ជាខ្លាំង​ ។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​រូប​នេះ​ បានធ្វេីការ​រៀបរាប់​ថា​៖​

ថ្ងៃ​នេះ​ម៉ោង​ ៩​ជាង ខ្ញុំ​បាន​ចេញ​ពី​មើល​កុន​ នៅ​ផ្សារ​អីអន ហើយ​ក៏​បាន​ Booking We go ជិះ​មក​ផ្ទះ រួច​ក៏​បាន​ភ្លេច​ទូរស័ព្ទ iPhone 7Plus នៅ​លើ​ We go របស់​គាត់ ហើយ​គាត់​ក៏​បាន​យក​មក​ជូន​ខ្ញុំ​វិញ អរគុណ​សម្រាប់​ទឹក​ចិត្ត​ ​ដ៏​ស្មោះ​ត្រង់​របស់​ពូ សូម​ឲ្យ​ពូ​ទទួល​បាន​ភ្ញៀវ​កាន់​តែ​ច្រើន​ជារៀង​រាល់​ថ្ងៃ។ គ្មាន​អី​និយាយ​ទេ​ មាន​តែ​ម្រាម​ដៃ​ដប់​ អរគុណ​ទឹក​ចិត្ត​ដ៏​ស្មោះ​ត្រង់​របស់​ពូ»។

គួរបញ្ជាក់ដែរថា​ បុរស​អ្នក​រត់​កង់​បី​រូប​នេះ​ ដោយសារ​តែ​ចង់យក​ទូរស័ព្ទ​មកអោយម្ចាស់ដេីមវិញ​ ក៏សុខចិត្ត​អង្គុយ​ចាំ​អស់​រយៈ​ពេល​ ២ម៉ោង​ ទម្រាំ​បាន​ជួប។​ យ៉ាង​ណា​មិញ​ ចំពោះ​ទឹកចិត្ត​ដ៏ប្រពៃបែបនេះ​ នារី​ខាងលេីក៏បានមាន​ជា​សុគន្ធ​បន្តិច​បន្តួច​ជូនដល់បងប្រុសជាអ្នក​រត់​ម៉ូតូ​កង់​បី​នេះ​ផងដែរ​ តែបងប្រុសក៏បាន​ពោលពាក្យ​ថា​ នេះជាទឹកចិត្ត​ មិនត្រូវ​ការប្រាក់ទេ​ ។