ញាក់សាច់! វ៉ាង​ ស្រីណូ​ បានជូន​កាដូ​ឈុត​ធំ​ដល់ឪពុកក្នុង​ពិធី​ខួបកំណើត ដោយបានបង្កប់​…(មានរូប​ភាព​)

បេីនិយាយពី​អតីត​តារា​សម្ដែង​ស្រី​ ដែលមាន​រូប​សម្ផស្ស​ស្រស់​ស្អាត​​ វ៉ាង​ ស្រីណូ​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ប្រាកដ​ជាបា​ន​ស្គាល់​ច្បាស់​រួច​មក​ហេីយ​ ដែលនាង​មិនមែន​ត្រឹម​តែ​មាន​រាង​ស្រលូន​ សាច់​សខ្ចី​ និង​មានភាពសិចសុីគួរ​ឲ្យ​ទាក់​ទាញ​នោះទេ​ សូម្បី​តែការ​សម្ដែង​ក៏មានភាព​បុិនប្រសប់​ និង​ឆ្លាត​វៃ​ផងដែរ​ ទេីបការ​គាំទ្រ​ចំពោះ​តារាស្រី​រូប​នេះ​ នៅតែបន្តកេីតមានមកដល់​ពេលនេះ។

ដោយ​ឡែក​ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើពិធីខួបកំណើតជូនដល់ឪពុកខ្លួន យ៉ាងអធិកអធម ជាមួយនឹងក្រុមគ្រួសារ។ ជាពិសេសនោះ រូបនាង ក៏បានត្រៀមកាដូឈុតធំជូនដល់ឪពុកនាងផងដែរ ដែលកាដូនោះគឺជាលុយបង្កប់ក្នុងនំខេក សុទ្ធតែ​ក្រដាស១០០ដុល្លារ ជាច្រើនសន្លឹក ដែលមិនដឹងថា វាមានចំនួនប៉ុន្មាននោះទេ។

ជាមួយ​គ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​ វ៉ាង​ ស្រីណូ​ ក៏បានមានការលេីកឡេីងចំពោះ​កម្មវិធី​ខួប​កំណើត​នេះ​ផងដែរ​ថា៖​ «ពេលមានពេលបាន​ ត្រូវគិតដល់អ្នកមានគុណមុនគេ កូនណាកតញ្ញូ​ ជាមួយអ្នកមានគុណ មិនចេះស្រកស្រុតទេ លើកទីមួយដែលខ្ញុំធ្វើនំខេក​ បង្កប់លុយយ៉ាងវែង ជូនលោកឪពុក»។

ក្រោយពី​មានការ​លេីកឡេីង​បែបនេះ​រួចមក​ តារាស្រី​ដ៏​សិចស៊ី​រូប​នេះ​ ត្រូវបាន​មានការកោត​សរសើរ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ជាខ្លាំង​ចំពោះ​ចិត្ត​កញ្ញូដែលមានចំពោះអ្នកមានគុណបែបនេះ​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​ពិធី​ខួបកំណើត​ដូចតទៅ​។

For More Videos Amazing