មួយគូរទៀតហើយ! ស្រី ស្រលាញ់ស្រី ដូចគ្នា បានធ្វើពិធីភ្ចាប់ពាក្យ និងបានបង្ហោះដ៍សែនមានអត្ថន័យថា…..(មានរូបភាព)

ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនារី២នាក់ ដែលមានភេទដូចគ្នា អាចស្រលាញ់គ្នា ហើយពួកគេក៏បានចាប់ដៃគ្នាដើរទៅផ្លូវអនាគតដ៏វែងឆ្ងាយផងដែរ ដោយក្តីស្រលាញ់ចំពោះគ្នានិងគ្នា ទឹកមុខស្រស់ស្រាយ ដោយភាពញញឹម ពួកគេក៏បានរៀបចំពិធីបន្ដិចបន្ដួចអមជាមួយនិងផ្កាកុលាបពណ៏ក្រហមដ៏ស្រស់ស្អាត ពិតជាគួរឲ្យ រំភើបណាស់។

នារីទាំងពីរនាក់ ដែលបានបង្ហាញក្ដីស្រលាញ់គ្នាចំពោះគ្នារូបនេះ មានគណនីហ្វេសប៊ុកឈ្មោះ Roth Anygel ឯម្នាក់ទៀតមានឈ្មោះថា Srey Pov បានកំពុងតែធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ដោយមានការស៊ែរចែករំលែក ជាង៥ពាក់នាក់ ហើយរូបនាងបានសរសេរថា៖”ទម្រាំមានថ្ងៃនេះ យើងតស៊ូជាមួយគ្នាច្រើនរាប់មិនអស់។ អរគុណគ្រប់យ៉ាង Srey Pov”

ដោយឡែក មហាជនមួយចំនួន បានមានទស្សនៈខ្លះ ដោយបានលើកឡើងចំពោះអ្នកទាំងពីរផងដែរថា៖”ស្រលាញ់ភេទដូចគ្នា គឺក្តីស្រលាញ់ពិតជាធំធេងណាស់ ព្រោះអ្នកទាំងពីរត្រូវជំនះភាពខ្មាស់អៀនជាច្រើនរួមគ្នា ដើម្បីបាននៅជាមួយគ្នាអស់មួយជីវិត។ ជាចុងក្រោយក៏សូមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតផងចុះ”៕

For More Videos Amazing