ខឹងប្រពន្ធរបស់ខ្លួនទារលុយចាយពេក ក៍បានធ្វើពុតជាស្លាប់ តែចុងក្រោយ…

តាមរយះសារពត៍មានបរទេស Oddity Central បានផ្សាយថា​ បុរសម្នាក់ដែលជាជនជាតិ ​ហុង​ឌូ​រ៉ា បានមកធ្វើការនៅប្រទេសអាមេរិចក។ ដោយប្រពន្ធរបស់គាត់តែងតែទារលុយគាត់ជារៀងរាល់សប្តាហ៍ គាត់ក៍បានធ្វើពុតជាស្លាប់។ លោក Danny Gonzalez មានអាយុ ២៧ឆ្នាំ បានប្រាប់ទៅសារពត៍មានថា​ គាត់មានប្រពន្ធ ដែលការរួចបាន ២ឆ្នាំ ហើយប្រពន្ធរបស់គាត់គឺចេះតែទារលុយគាត់ជារៀងរាល់សប្តាហ៍ ហើយគាត់បានអោយលុយទៅប្រពន្ធគាត់ជាច្រើន តែអោយច្រើនយ៉ាងណាក៍នូវតែមិនគ្រប់នូវរាល់ការចំណាយរបស់នាងដែរ។

ហើយប្រពន្ធរបស់គាត់មិនដឹងជាយ៉ាងមិច ប្រើទូរស័ព្ទចេះតែបាត់ ដោយលោកបានអោយទូរស័ព្ទនាង ៨គ្រឿងហើយ។ ដោយសារតែហេតុនេះហើយទើបគាត់សំរេចចិត្តធ្វើពុតជាស្លាប់ ដោយលោកបានថតរូបលោក ដោយញាត់សំឡីចូលទៅក្នុងច្រមុះនិងគ្របក្រណាត់ស ដេកនៅលើគ្រែ។ ហើយគាត់ក៍បានផ្ញើរូបនោះទៅកាន់ប្រពន្ធរបស់គាត់ដោយធ្វើពុតជាស្លាប់។ ហើយប្រពន្ធរបស់គាត់ក៍បានយករូបនោះទៅចុះផ្សាយទៅលើទូរទស្សន៍ ដើម្បីអោយញាតិមិត្តទាំងអស់បានដឹង។ តែមានមតិជាច្រើនបាននិយាយថា គាត់បានធ្វើពុតជាស្លាប់ ដោយគាត់បានខំប្រឹង ព្រោះតែគាត់យកភួយមករំុក៍របស់គាត់។

បន្ទាប់មកក៍បានចេញមុខមកបកស្រាយនូវរឿងដែលបានកើតឡើង ក៍ព្រោះតែគាត់ទ្រាំនឹងប្រពន្ធរបស់គាត់ តែងទារលុយគាត់គ្រប់ពេល ដែលមិនខ្វល់ពីការលំបាករបស់គាត់។ ដោយគេក៍ចាត់ទុកទង្វើនេះថា គឺជាកូនអក្តញូវ ដែលមិនគិតថាម្តាយឪពុកពិបាកចិត្តប៉ុណ្ណានៅពេល ឭដំណឹងបែបនេះ។

ប្រភព khmerhack

For More Videos Amazing