ជឿ​ទៅ! គូរ​ព្រេង​មិនព្រាត់​ ដូចគូរនេះចឹង​ ទៅមកៗជួបគ្នាដដែរ​ ក៏ព្រោះតែ​…(មានរូប​ភាព​)

មនុស្សយើងម្នាក់ៗ មិនថាជាអ្នកមានឋានៈ​ អ្នកក្រ ឬអត្តចរិតយ៉ាងណា​ក្នុងសង្គមក៏ដោយ ក៏សុទ្ធតែត្រូវការនូវសេចក្តីស្រលាញ់​ និង​គូរស្រកររៀងៗខ្លួន​ ក៏ព្រោះតែផ្លូវដំណេីរ​ជីវិត​នៅពេលខាងមុខ​ មាន​បញ្ហា​ជាច្រើន​ ដែលត្រូវ​ការ​ដៃគូរ​ពិភាក្សា​គ្នា​ ទៅវិញ​ទៅមក​ ជាពិសេស​ការ​បង្កើត​គ្រួសារ​ មានកូនមានចៅតទៅថ្ងៃមុខ។

ក្តី​ស្រលាញ់​មិនមែននៅសុខៗអាចកេីតមានឡេីងនោះទេ​ មនុស្សខ្លះ​យេីង​ស្រលាញ់​គេ​ តែបែរជា​គេមិនពេញចិត្តយេីង​ ចំណែកអ្នកខ្លះទៀត​ យេីងមិនស្រលាញ់គេផង​ តែបែរជាគេមកមានចិត្ត​ និងយកចិត្ត​ទុកដាក់​ចំពោះ​យេីងទៅវិញ​ ដូចនេះ​បេីយេីងរកឃេីញមនុស្សដែល​យេីងស្រលាញ់​ហេីយ​ គួរតែ​ថែរក្សា​កុំឲ្យ​មានការ​សោកស្ដាយ​។

ដោយឡែក​ គូស្នេហ៍​មួយ​គូរ​នេះ​ ហាក់បីជា​ចម្លែកខុសគេ​បន្តិច​ ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ It’z Mee Joody​ បានធ្វេីការ​រៀបរាប់​ទាក់ទង​នឹង​រឿងរ៉ាវ​ស្នេហា​របស់​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​៖​ «ក្នុងឆ្នាំ ២០១២ គាត់ក៏ឆាតមក​ ចៃដន្យអី​ ខ្ញុំមានសង្សារ ក្នុងឆ្នាំ ២០១៣​ គាត់ក៏ឆាតមកទៀត​ តែពេលនោះ​ ខ្ញុំទេីបបែកសង្សារ​ ទេីបខ្ជិលញ៉េញ៉ៃ​។ ក្នុងឆ្នាំ២០១៤ ពេលខ្ញុំ​ single គាត់បែរជាមានសង្សារម្តង​ ដល់ពេលគាត់បែកសង្សារ​ ខ្ញុំមានសង្សារទៀត។ អូសបន្លាយរហូតដល់ឆ្នាំ​ ២០១៦ គាត់ក៏លេចមុខម្តងទៀត​ឆាតមកជូនពរថ្ងៃ​ ខួបកំណើត​​

ហេីយក៏ឆាតហូរហែរជាមួយគ្នាស្ទេីររាល់ថ្ងៃ​ ទីបំផុតទេីបពួកយេីង​ ចាប់ផ្តេីមជាសាច់ការ​(​ដោយសារពេលនោះ យេីង single ដូចគ្នាផង) មែនលេងសេីចទេណា៎​ 4ឆ្នាំអីហេីយ​ ល្មមបានពួកយេីងជួបគ្នា​ ស្រលាញ់គ្នា ហេីយក៏កាន់ដៃគ្នា ដេីរដល់ចំនុចនេះ (បេីស្រលាញ់តាំងពីតាបូងដល់លូវ7ឆ្នាំបាត់)​ ជឿទៅ​ គូព្រេង​មិនព្រាត់ទេ​ ទៅមកៗជួបគ្នាដដែរ»។