ក្រោយពីជនបង្ក​ បាន​កាប់​សម្លាប់​បងប្អូន​ស្រី​បង្កើត​ ២នាក់ស្លាប់រួចមក​ ពេលនេះ​សមត្ថកិច្ច​បា​ន​ឃុំខ្លួន​ ដោយដាក់…(មាន​រូប​ភាព​)

មានហេតុការណ៏នៃករណី​កាប់សម្លាប់បងប្អូន​បង្កើត​របស់​ខ្លួន​យ៉ាង​សាហាវ​ឃោរឃៅ​ ដែលបាន​បង្កឲ្យ​ស្រ្តី​ ២នាក់បានស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​ ចំពោះ​មូលហេតុ​ដែលឈានដល់ការ​កាប់​សម្លាប់​បងប្អូន​បង្កើត​ខ្លួន​បែបនេះ​ ក៏ព្រោះតែ​មាន​ជម្លោះ​រឿងដីធ្លី​ ទេីបឈានដល់​ការ​ប្រើប្រាស់​នូវ​ហិង្សា​បែបនេះ​។

ជនបង្កមានឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វេីការចាប់ខ្លួនភ្លាម​ៗ បន្ទាប់ពីបានសម្លាប់បង និងប្អូនស្រីបង្កើតរបស់ខ្លួន​ កាលពីវេលាម៉ោង ១៧:២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ​ ស្ថិតក្នុង​នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គួររំលឹកផងដែរថា​ បុរសដែលជាជនដៃដល់កាប់​សម្លាប់​បងប្អូន​ស្រី​បង្កើត​របស់​ខ្លួន​ខាង​លើ​នេះ​ ត្រូវបានអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានធ្វេីការ​ឃុំខ្លួន​ និងបានដាក់​ខ្នោះ​ជេីងទាំង២​ ជាប់នឹង​សសរ​ ទំនងជាមិនឲ្យរត់គេច។ មិនគួរណា​ ជ្រេីសរេីសយក​វិធី​បែប​នេះ​ មក​ដោះស្រាយ​គ្នាទាល់តែសោះ។

For More Videos Amazing