ព្រឺសម្បុរ​! ក្រោយ​ពី​បុរសម្នាក់​ ដែលជា​បុគ្គលិក​ផ្នែក​ចុងភៅ​នៅ​សណ្ឋាគារ​ណាហ្គាវើល​ បានជួប​គ្រោះ​ចរាចរណ៏​ស្លាប់​បាត់បង់​ជីវិត​ ស្រាប់តែ​មាននារីម្នាក់បាននិយាយថា​ ជនរងគ្រោះ​បាន​មក​ពន្យល់​សប្តិ​ខ្លួនថា…

មានហេតុ​ការណ៍​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​វេលាម៉ោង ២១យប់​ ថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ មុខផ្សារព្រែកឯង​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ស្រេង​ ម៉ៅ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរ​បុគ្គលិក​ផ្នែក​ចុងភៅ​នៅ​សណ្ឋាគារ​ណាហ្គាវើល​​ ស្រុកកំណេីតនៅខេត្តកណ្តាល​ ។

បេីតាម​សម្តី​រៀប​រាប់​ពីអ្នក​ឃេីញ​ហេតុ​ការណ៍​ បាន​ប្រាប់ឲ្យដឹង​ថា​ រថយន្តកុងតឺន័រ​ធុនធំ​ ១គ្រឿង​ បានបេីកវ៉ារថយន្ត​ម៉ាក​ ហាយឡែនឌ័រ​ ១គ្រឿង​ ពីក្រោយរថយន្ត​ ដែលធ្វេីដំណេីរស្របផ្លូវនោះ​ ទេីបបង្កឲ្យ​ជនរងគ្រោះ​បានជិះម៉ូតូ​១គ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល​ 1AD-3154​ បាន​វាក់អេី​ ក៏ដួលចូលក្រោមរថយន្តកុងតឺន័រ​ កិនពីលេីក្បាល​ បណ្តាលអោយស្លាប់​យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយ​ពីសមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច​ បច្ចុប្បន្ន​រថយន្តនិងម៉ូតូ​ជនរងគ្រោះ​ ត្រូវ​បាន​នាំយកទៅ​រក្សាទុកនៅការិយាល័យ​ ចរាចរណ៍ជេីងគោក​នៃស្នងការនរគបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយ​ នៅពេលក្រោយ​ ចំណែកសព​ ក្រុមគ្រួសារ​បានដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​។

ដោយ​ឡែក​ ក្រោយ​ពី​ជនរងគ្រោះ​ខាងលេី​បានស្លាប់​បាត់​បង់​ជីវិត​រួចមក​ ស្រាប់​តែ​មាន​នារី​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Jee Moew បានមានការរៀបរាប់ទាំងអារម្មណ៏ក្តុកបំផុតថា៖​ «បងប្រុស Sreng Mao ទោះបងមិនមែនជាបងប្រុសខ្ញុំបង្កើត តែបងប្រុស ពេលប្អូនស្រីពិបាកចិត្ត តែងតែលើកទឹកចិត្ត តែងតែនិយាយប្អូនស្រី ត្រូវធ្វើចេះបានល្អពេលឃើញប្អូនស្រីមុខខ្មៅ ទិញឡេលាបមុខអោយទៀត។

យប់មិញបងមកពន្យល់សព​ ប្រាប់ថាបងទៅចាប់ជាតិនៅខេត្តកណ្តាលហើយ បើវាជាការពិត​ ដូចដែលបងពន្យល់សព វាពិតជាល្អណាស់ សូមអោយបងទៅកាន់សុគតិភព ហើយសូមអោយជាតិក្រោយបង​ មានអាយុវែង ហើយជួបមានគ្រួសារដូចគេណាបង»។ នៅក្មេង​សោះ​ មិនគួរណា​អាយុ​ខ្លី​បែបនេះសោះ​។

For More Videos Amazing