ក្រោយពីបងស្រីម្នាក់បានបាត់បង់ជីវិត ដោយសារតែកើតជំងឺលើសឈាម ខណះពេលដែលកំពុងតែសម្រាលកូន ស្រាប់តែអ្នកដឹកនាំសម្តែងផលិតកម្ម ហង្សមាស លោក ជួន សុវណ្ណវាសនា បានបង្ហោះសារដ៍សែនក្តុកក្តុល ដោយរំលឹករឿងកាលពី២០ឆ្នាំមុនថា….

ពិតជា​រឿងមួយ​ដ៏ក្រៀមក្រំ​បំផុត​ ដែលស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺលេីសឈាម​ ទាំងដែលក្នុងពោះ​ កំពុងតែ​មាន​ទំងន់​កូន​ជិតគ្រប់ខែ​។ ក្នុង​នោះ​ដែរ​ គណនី​ហ្វេសបុក​ឈ្មោះ​ Nav Kimly បានមានការរៀបរាប់ថា៖​ «សូមចូលរួមមរណៈទុក្ខ​ ដល់ក្រុមគ្រួសារ សាច់ញាតិទាំងអស់ ដែលបានបាត់បង់ ចែលឹម មួយណា ហៅចែពយ Nana Lim ទទួលមរណៈភាព នៅព្រឹកទាបភ្លឺ​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

ស្ទើរតែទទួលយកមិនបាននូវដំណឹងដ៏សែនអាក្រក់មួយនេះ សូមអោយវិញ្ញាណក្ខន្ធចែទៅអោយបានដល់ឋានសុគតិភព កើតជាតិណាៗ សូមអោយសំណាងល្អ កើតទីធំ ទ្រនំខ្ពស់ កុំអោយអភ័ព្វដូចជាតិនេះទៀត។ បងប្អូនក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ស្តាយស្រណោះចែ និងកូនក្នុងផ្ទៃណាស់»។

ជាមួយ​គ្នា​នេះដែរ​ លោក​ ជួន​ សុវណ្ណ​វាសនា​ អ្នកដឹងនាំ​សម្តែង​របស់​ផលិតកម្ម​ រស្មី​ហង្ស​មាស​ ក៏បាន​មានការលេីកឡេីងទាំងអារម្មណ៏​ក្តុកក្តួល​ដែរថា៖​ «នៅក្នុងជាតិនេះ ឯងលំបាកពេកហើយ កើតជាកូនស្រីច្បង ឯងតែងទទួលរ៉ាប់រងការងារ ជាឪពុកផង ម្តាយផង ជំនួសពីឪពុកម្តាយធំ ឯងតែងតែថែរក្សាគ្រួសារបងប្អូនរបស់ឯងផ្ទាល់ ទឹកចិត្តបងស្រី មិនដែលបង្ហាញអោយនរណាម្នាក់ដឹងថា ឯងនឿយហត់ ឬឈឺចាប់មកជំនួសឯងឡើយ។ ឯងតែងជួយមើលស្ថានភាពគ្រួសារខ្ញុំ ពេលដែលខ្ញុំ ចាកចេញ​ ពីស្រុកកំណើត មកធ្វើការរស់នៅភ្នំពេញ។​

ខ្ញុំនឹកឃើញគ្រា កាល​ ២០ឆ្នាំមុន ពួកយើងតែងតែដើរ ជិះកង់ទៅរៀនជាមួយគ្នា ខ្ញុំតែងជួយធ្វើលំហាត់ និងជួយគូគំនូរ អោយឯង អត្តចរិកឯង​ ដូចជាមនុស្សប្រុស ធាតុពិតឯងជាមនុស្សស្រីម្នាក់​ ដែលរឹងមាំជាងមនុស្សប្រុសទៀត ដែលទទួលរ៉ាប់រងខ្ពស់ ក្នុងគ្រួសារ។​ នាព្រឹកមិញ ខ្ញុំទទួលដំណឹងថា​ ឯងឃ្លាតឆ្ងាយ ពីពួកខ្ញុំយ៉ាងលឿន​ ទាំងមានកូននៅក្នុងផ្ទៃ(ជិតគ្រប់ខែ) ក៏បាត់បង់។

ដំណឹងជាការពិត តែខ្ញុំទទួលយកការពិតនេះ​ ស្ទើរមិនបាន បើមានជាតិក្រោយ​ សូមវត្ថុសក្កិសិទ្ធ កើតជាតិណាៗ​ កើតនៅទីធំ ទ្រនំខ្ពស់ កុំអោយនឿយហត់ អភព្វ័ ដូចជាតិនេះ។ (ឯងហត់ហើយសម្រាក់ចុះ)​ ខ្ញុំសូមចូលរួមមរណៈទុក្ខ​ គ្រួសារ (លឹម មួយណា)ហៅ អាពយ ពីចម្ងាយផង ។ ទទួលមរណៈភាព នៅព្រឹកទៀបភ្លឺថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ នេះ»។

For More Videos Amazing