សូមបងប្អូននាំគ្នាជួយទិញលៀសហាល ម្នាក់មួយកំប៉ុងផង ព្រោះលុយដែលបងប្អូនទិញលៀសហាលនេះ គឺយកទៅជួយជីវិតមនុស្ស….(មានវីដេអូ)

ដូចដែលប្រិយមិត្តបានស្គាល់បងស្រី Ah Ry Nuon រួចមកហើយ តាមរយះបណ្តាញសង្គមហ្វេសបុក ដោយបងស្រីតែងតែធ្វើការងារមនុស្សធម៍ជាច្រើន ដោយបានជួយទៅដល់ ប្រជាជន ក៍ដូចជាតារាជើងចាស់ ដែលកំពុងតែជួបវិបត្តិផ្សេងៗ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បងស្រីអូន ក៏បានប្រមូលថវិកាជួយទៅដល់កុមារីម្នាក់ ដែលត្រូវភ្លើងឆេះលើផ្ទៃមុខផងដែរ។

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ បងស្រីអូនក៏បានជួបសម្ភាស៏សួរនាំពីជីវិតខាងក្រោយខ្នង របស់តារាលក់ធុងប៉េត្រូ ដែលកំពុងតែមានឈ្មោះល្បីល្បាញពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលជីវិតរបស់លោកពិតជាភាពជីវិតភាពកំសត់មែនទែន ដែលកើតមកជាកូនពៅត្រូវរកលុយមើលជំងឺម្ដាយថែមទៀតផង។

ដោយឡែកក្នុងថ្ងៃនេះ បងស្រីអូ រួមជាមួយតារាលក់ធុងប៉េត្រូ បានរួមដៃគ្នាបង្កើតកម្មវិធីមួយលក់លៀសហាល ដែល
មួយ ១កំប៉ុង តម្លៃ ២ដុល្លារ សម្រាប់យកថវិកាមកជួយប្អូនប្រុសម្នាក់ យកទៅមើលជំងឺឪពុកម្ដាយរបស់ខ្លួន ដែលកំពុងតែឈឺ។ សម្រាប់ទីតាំងដែលលក់នោះ គឺស្ថិតនៅខាងត្បូងផ្សារដើមថ្កូវ ចំនួន១គីឡូម៉ែត្រ កែវផ្លូវ ៥១០ ផ្ទះលេខ ៣៥អា លេខទូរស័ព្ទ ០៨១ ៩៩៩ ៩៨៣, ០៦៩ ៣៣៣ ៣៩៩, ០៨៩ ៩៥៣ ៣៣៣, ០៧១ ៨៨៨ ៨២៧១។

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ