រន្ធត់​ណាស់​! បុគ្គលិក ចុងភៅណាហ្គាវើលម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ដោយសារតែ….

មានហេតុការណ៏​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយ​ បង្កឲ្យ​បុរសម្នាក់​ បា​ន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅនឹង​កន្លែង​កេីតហេតុ​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​វាក់អេី​ ក៏ដួលចូលក្រោមរថយន្តកុងតឺន័រធុនធំ​ ១គ្រឿង​ បេីកកិនពីលេី​ បណ្តាលអោយស្លាប់​យ៉ាងអាណោចអាធ័មតែម្តង។

ហេតុ​ការណ៍​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលេីនេះ​ បាន​បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង ២១យប់ថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ មុខផ្សារព្រែកឯង​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ស្រេង​ ម៉ៅ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ស្រុកកំណេីតនៅខេត្តកណ្តាល​ ។

បេីតាម​ប្រភព​ព័ត៌មាន​ពីកន្លែង​កេីតហេតុ​បានឲ្យ​ដឹងថា​ មុនពេលកេីតហេតុ​ ជនរងគ្រោះ​ បានជិះម៉ូតូ​១គ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល​ 1AD-3154​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកេីត​ ស្រាប់តែ​ដល់​កន្លែង​កើត​ហេតុ​ ក៏បាន​វាក់អេី​ ដួលចូលក្រោមរថយន្តកុងតឺន័រ​ ។

បេីតាម​ការ​រៀប​រាប់​ពីអ្នក​ឃេីញ​ហេតុ​ការណ៍​បាន​ឲ្យដឹង​ថា​ រថយន្តកុងតឺន័រ​ធុនធំ​ ១គ្រឿង​ បានបេីកវ៉ារថយន្ត​ ហាយឡែនឌ័រ​ ១គ្រឿង​ ពីក្រោយរថយន្ត​ ដែលធ្វេីដំណេីរស្របផ្លូវនោះ​ ទេីបបង្កឲ្យ​ជនរងគ្រោះ​បាន​វាក់អេី​តែម្តង។ ក្រោយ​ពីសមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច​ បច្ចុប្បន្ន​រថយន្តនិងម៉ូតូ​ ត្រូវ​បាន​នាំយកទៅ​រក្សាទុកនៅការិយាល័យ​ ចរាចរណ៍ជេីងគោក​ នៃស្នងការនរគបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយ​ នៅពេលក្រោយ​ ចំណែកសព​ ក្រុមគ្រួសារ​បានដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​។

For More Videos Amazing