ពិតជាពូកែអត់ធ្មត់មែន! កំដៅឡើងដល់៤២អង្សារ សាលាបឋមសិក្សាមួយ ដែលមានសិស្សតូចប្រហែល៧០នាក់ ហើយដាច់ភ្លើងទៀត តែទោះជាយ៉ាងណាក៍ពួកគេ…..(មានរូបភាព)

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ បញ្ហា​អគ្គិសនី​កំពុងតែ​ជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់​ប្រជាពលរដ្ឋ​ ក៏ព្រោះតែ​តំបន់​មួយចំនួន​ត្រូវ​បានមានការ​ផ្អាក​ផ្គត់​ផ្គង់​ ដែលធ្វេី​ប៉ះពាល់​ដល់​ការរស់នៅប្រចាំថ្ងៃ​ របរ​រកសុី​ និង​អាជីវកម្ម​ផ្សេងៗ​ផងនោះ។ មួយ​វិញ​ទៀត​ អាកាសធាតុ​កំពុង​តែ​មានការ​កេីនឡេីង​កំដៅ​ក្តៅខ្លាំង​ ដែល​តម្រូវការ​អគ្គិសនី​ពិតជា​មានការចាំបាច់ខ្លាំងណាស់។

ជាក់ស្តែង​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Lim bungkea​ បានមានក្តី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ក្មេង​ៗតូចៗជាសិស្សានុសិស្ស​ ដែលបានមករៀន​ខណៈ​ពេល​ដែល​ដាច់​ភ្លើង​ ក៏បានមានការ​រៀបរាប់​ថា៖​ «កម្ពុជាអាចឡើងកំដៅដល់ ៤២អង្សា រូបភាពខាងក្រោមនេះ គឺជារូបភាព ដែលថតពីទិដ្ឋភាព នៅក្នុងសាលាបឋមសិក្សាមួយ ដែលមានសិស្សតូចប្រហែល ៧០នាក់។

អាកាសធាតុក្តៅហែង សិស្សតូចទាំងនេះ កំពុងតែរៀនក្នុងបន្ទប់ ដែលអគ្គិសនីត្រូវបានកាត់ផ្តាច់។ ខ្ញុំក្រលេកមើលទៅកូនតូចម្នាក់ ដែលហូរញឺសសស្រាក់ស្ទើខ្សោះជាតិទឹក កំពុងអង្គុយរៀន ខ្ញុំចេះតែនឹកគិតថា តើក្មេងតូចៗនេះ អាចរៀនចូលទេ? តើក្មេងតូចៗទាំងនេះ ក្តៅយ៉ាងណាទៅ បើសូម្បីតែខ្ញុំ ក៏ទ្រាំមិនចង់បានដែលនោះ?

បើតាមសម្តីគ្រូប្រចាំថ្នាក់ មានសិស្សជាច្រើន មិនបានមករៀន ព្រោះតែក្តៅពេក ហើយដាច់ភ្លើងទៀត។ ក្នុងនាមខ្ញុំ ជាអាណាព្យាបាល (ទោះជាគ្មានកូនរៀន នៅសាលារដ្ឋក៏ដោយ) ខ្ញុំសូមសំណូមពរ ទៅក្រសួងអបរំ ក៏ដូចជាអគ្គីសនីជាតិកម្ពុជា សូមមេត្តាពិនិត្យ មើលតាមសាលារដ្ឋ បើអាចសូមមេត្តាកុំកាត់ផ្តាច់ភ្លើងពីសាលារៀន​ អរគុណ»។