សូមមើលបងៗប៉ូលីសចរាចរណ៍ ក្នុងផ្លូវល្អខ្លះផង! ទិដ្ឋភាពប៉ូលីសចរាចរណ៍បាន នាំគ្នាជួយរុញរុឺម៉កដឹកដែក ឡើងស្ពានជ្រោយចង្វារ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង…(មានវីដេអូ)

កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ទិដ្ឋភាពវីដេអូមួយ ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ចែករំលែកពីម្នាក់ទៅកាន់ម្នាក់ទៀត ដោយនៅក្នុងទិដ្ឋភាពវីដេអូនោះ យើងឃើញថា បងៗប៉ូលីសចរាចរណ៏ផ្លូវគោក បាននាំគ្នាខិតខំជួយរុញរ៉កម៉កម៉ូតូ ដឹកដែកមួយគ្រឿងដោយឡើង ស្ពានជ្រោយចង្វារទី២ មិនរួច។

ជាមួយគ្នានេះដែរ គេហទំព័រហ្វេសប៊ុកផេក ដែលបានបង្ហោះវីដេអូនេះ មានឈ្មោះថា New Traffic Police បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុមល្បាតរបស់ផ្នែកអន្តរាគមន៍ពិសេស នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ល្បាតមើលស្ថានភាពចរាចរណ៍នៅតាមគោលដៅដែលមានការកកស្ទះ ក៏បានជួបរ៉ឺម៉កដឹកដែកបើកបរឡើងស្ពានជ្រោយចង្វារទី២មិនរួច កម្លាំងនគរបាលចរាចរណ៍សហការគ្នាជួយរុញឡើងស្ពាន។

យានយន្តគ្រប់ប្រភេទដឹកអីវ៉ាន់សូមមេត្តាគិតសុវត្ថិភាពក្នុងការធ្វើដំណើរផង កុំឲ្យផ្ទុកទំនិញលើសចំណុះ ពេលខ្លះជាមូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នករួមដំណើរជាមួយគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សេចក្តីសុខសុវត្តិភាពតែងតែដើរតាមយើងគ្រប់ពេលវេលាពេលកំពុងបើកបរតាមដងផ្លូវនានា”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing