ឈាមស្រែកស្បែកហៅ! ទីបំផុតចាប់បានឃាតក ដែលកាប់មនុស្សស្លាប់ពីរនាក់នោះហើយ តាមការពិតជាគឺប្អូនបង្កើតជនរងគ្រោះសោះ ហើយមូលហេតុដែលឈានទៅដល់ការកាប់សម្លាប់នោះ គឺដោយសារតែ….

ហេតុការណ៏កាប់សម្លាប់គ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំនួនគ្នា ២នាក់ បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានកើតឡើងកាលពីម្សិលមិញនេះ វេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅត្រង់ចំនុច ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះទី១ ឈ្មោះ វ៉ូ សុខុត និងទី២ ឈ្មោះ វ៉ូ សុខែម បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ដែលជនដៃដល់មាន ឈ្មោះ វ៉ូ វន ភេទប្រុស អាយុប្រហែល ៤៤ឆ្នាំ មុខរបបរលក់ សាច់ឆ្កែមាន ទីលំនៅផ្ទះជាប់ៗគ្នា ស្ថិតនៅភូមិដំរីឃុំពពេល ស្រុក សូទ្រនិគមន ខេត្តសៀមរាប ដែលពួកគេទាំងបីនាក់នេះ គឺជាបងប្អូនបង្កើតនិងគ្នា ហើយជនដៃដល់គឺជា ប្អូនបង្កើតរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងពីហេតុការណ៏ ដោយកើតឡើងដំបូងថា៖”នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង ២០នាទីល្ងាច ជនសង្ស័យដែលមានឈ្មោះ វ៉ូ វន បានជីកដីដាក់បង្គោលធ្វើបន្ទប់ទឹក នៅមុខផ្ទះជនរងគ្រោះ ហើយជនរងគ្រោះបានស្ដីបន្ទោសជនសង្ស័យតបសំដីទៅវិញ មួយសន្ទុះជនសង្ស័យបានឡើងទៅលើផ្ទះ ទាញកាំបិតនិងកាត់ ក៏ទៅជារឿងបែបនេះតែម្តង”៕

For More Videos Amazing