ល្អខ្លាំងណាស់! ក្រោយពីលោក​ សាន ដារ៉ាវីត ដឹងនាំក្រុមយុវជនចុះសម្អាតសំរាមប្រឡាយលូរទឹកស្អុយ បឹងត្របែបរួចមក ពេលនេះលោកក៍បានដឹកនាំយុវជន ទៅសម្អាតសំរាមនៅកន្លែងទី២ គឺនៅ…..(មានរូបភាព)

ប្រិយមិត្ដប្រាកដជាដឹងហើយថា កាលពីរយៈពេលថ្មីៗនេះ យុវជនមានគ្នាប្រមាណ ជាង១០នាក់ ដោយផ្ដួចផ្ដើមគំនិតដំបូងបង្អស់ ដោយលោក សាន ដារ៉ាវីត បានចុះកាយប្រមូលសំរាមនៅម្ដុំប្រឡាយលូបឹងត្របែក ដោយចំណាយពេលអស់ជាច្រើនថ្ងៃ ព្រោះរូបលោកចង់កែងប្រឡាយលូមួយនេះ ទៅថ្ងៃអនាគត ក្លាយទៅជាប្រឡាយទឹកចិញ្ចឹមត្រីនាងចម ដូចនៅប្រទេសជប៉ុនផងដែរ។

យ៉ាងណាមិញ នៅក្នុងពេលនោះក្រោយពីក្រុមយុវជនស្ម័គ្រចិត្ដទាំងអស់នោះ ខិតខំប្រមូលសំរាម ស្អាតបានតែមួយយប់ ស្រាប់តែព្រឹកឡើងសំរាមក៏នៅតែបន្ដកើតមានជាច្រើនដដែរ ដែលធ្វើអោយពួកគាត់ទាំងនោះ ត្រូវសំអាតម្ដងទៀត ម្ដងហើយម្ដងទៀត ដែលគ្មានប្រជាពលរដ្ឋចូលរួមសហការទល់តែសោះ ដោយគាត់ត្រូវប្រើរយៈពេលនេះជាច្រើនដង ទើបអាចសំអាតស្អាតបាន។

ដោយឡែកក្នុងនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Life Unlock នោះគឺ លោក សាន្ដ ដារ៉ាវីត បានចំណាយពេលវេលារបស់ខ្លួនជាថ្មីម្ដងទៀត ដោយបានចុះទៅប្រមូលសំរាមនៅទីតាំងផ្សេងមួយទៀត ដែលលោកបានបានប្រាប់ឱ្យដឹងយ៉ាងខ្លីថា៖”មកប្រមូលនៅក្រោមស្ពានច្បារអំពៅ”៕

For More Videos Amazing