ក្រោយពីមានការរិះគន់ លោកករុណា ពេជ្រ លក់ផ្ទះ ដូរឡានថ្មី មិនយកលុយមើលឪពុកដែលកំពុងតែឈឺ ស្រាប់តែភរិយា លោកជា សុវណ្ណារិទ្ធ បានចេញមុខនិយាយថា…

ក្រោយពី លោក ករុណា ពេជ្រ ព្យាយាមស្វែងរកលុយយកមកមើលជំងឺប៉ារបស់ប៉ាលោក ដែលមានជំងឺដាច់សរសៃឈាមខួរក្បាល រហូតដល់ថ្នាក់រូបលោក ត្រូវបង្ខំចិត្ដលក់ផ្ទះជាទីស្រលាញ់របស់ខ្លួន យកមកមើលជំងឺប៉ារបស់លោកទៀតផង។ ប៉ុន្ដែស្រាប់តែពេលថ្មីៗនេះ លោក ករុណា ពេជ្រ បានផ្លាស់ប្ដូររថយន្ដស៊េរីថ្មីម៉ាក Lexus ៥៧០ ដែលមានតម្លៃជាង ២០មុឺនដុល្លារឯណោះ រហូតបានធ្វើឱ្យមហាជនមួយចំនួនតូចមានការរិះគន់ ចំពោះរឿងមួយនេះ។

ទន្ទឹមនឹងនេះផងដែរ លោក ករុណា ពេជ្រ ក៏បានសរសេរដើម្បីប្រាប់ពីមូលហេតុ ដែលគាត់បានប្ដូររថយន្ដថ្មីនេះ ដោយគាត់បានប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះខ្ញុំចង់និយាយពន្យល់សំរាប់បងប្អូនមួយចំនួនតូចក្នុង​ ហ្វេសប៊ុក អោយបានយល់បន្ថែមលេីអ្វីដែលគាត់មិនដឹង​ និង​ គិតមិនដល់ មានមតិជាច្រេីន​ បានលេីកឡេីងក្នុងបញ្ហា​ ដែលខ្ញុំបានសំរេចចិត្តដូរ​

ឡានថ្មី​ ក្នុងកាលៈទេសៈ ប៉ារបស់ខ្ញុំកំពុងតែមានជំងឺឈឺឆ្ងន់​ដដែល​ បញ្ហានៅត្រង់នេះ​ គឺ​ថាបងប្អូនមួយចំនួនតូចចង់ដឹងថាបានលុយមកពីណាមកទិញ​ បេីប្រកាសលក់អស់ផ្ទះដីធ្លី​ យកមកមេីលឪពុក​ ហេីយមានបងប្អូនខ្លះថា​ ប្រហែលលក់ផ្ទះបានហេីយ​ បែរជាមិនយកលុយទៅមេីលឪពុក​ បែរជាយកមកទិញឡានដូរស៊េរី​ ហុឺហា​ទៅវិញ។

សូមបញ្ជាក់ថា​ អ្វីៗដែលបងប្អូនគិត​ អ្វីៗដែលបងប្អូនដឹង​ គឺពិតជាត្រឹមត្រូវដដែល​ ហេីយការសំរេចយកជំរេីសច្រេីនលក់សម្ភារះ​ ផ្ទះ​ ដី​ធ្លី​ ដែលខ្ញុំមានបន្តិចបន្តួចនោះ​ នៅតែដដែល​ ប៉ុន្តែ​ នៅពេលនេះផ្ទះធំ​ ទ្រនំខ្ពស់​ ដែលជាទីស្រលាញ់របស់ខ្ញុំនោះ​ ត្រូវបានរកម្ចាស់ថ្មីបានហេីយ​ ហេីយខ្ញុំនឹងចាកចេញពីវា​ នាពេលឆាប់ៗខាងមុខ​ ដោយក្នុងចិត្តពោរពេញដោយក្តីស្រណោះ​ និង​ អានុស្សាវរីយ៏ជាច្រេីន​ ដែលមានក្នុងគ្រួសារមួយនេះ។

ខ្ញុំសូមមិនបញ្ជាក់តំលៃដែលលក់ផ្ទះនេះ​ បានជូនបងប្អូនអោយដឹង​ ប៉ុន្តែខ្ញុំយកថវិកាទាំងអស់នេះ​ ធ្វេីការបែងចែកជា ៥ផ្នែក សំរាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ​ និង​ ក្រុមគ្រួសារខ្ញុំបន្តទៀត​ ដោយទី១ យកមួយផ្នែក​ នៃថវិការ​នេះ​ ខ្ញុំយកទៅដាក់ក្នុង​ធនាគារ​ ដេីម្បីតំកល់ទុក​ មេីលថែជំងឺ​ប៉ាខ្ញុំបន្តទៀត​ ជៀសវាងអត់បានត្រៀមដូចពីមុន​ ធ្វេីអោយខ្ញុំពិបាករកថវិកាសុទ្ធ​ មកព្យាបាលប៉ា​ ភ្លាមៗ​ ណាស់​

មូលហេតុនេះហេីយបានខ្ញុំសំរេចចិត្តប្រកាសលក់ផ្ទះដីធ្លី​ ដេីម្បីយកមកមេីលប៉ា… ហេីយសរុបមកដល់ពេលនេះ​ ខ្ញុំបានចំណាយព្យាបាលប៉ា​ របស់ខ្ញុំរយៈពេល​ ១៦ខែមកនេះ​ អស់ជិត​ ១៥មុឺនដុល្លា​ហេីយ ខ្ញុំជាអ្នករ៉ាប់រង​តែរូបខ្ញុំម្នាក់ឯងប៉ុណ្ណោះ​ ហេីយជារៀងរាល់ខែ​ ខ្ញុំត្រូវចំណាយ​ ចន្លោះ​ ៣០០០ ទៅ ៤០០០ ដុល្លារក្នុងមួយខែ​ បន្ថែមទៀត។

ទី២ យកមួយផ្នែក​ នៃថវិកានេះ​ យកទៅធ្វេីផ្ទះថ្មី​ តូចល្មមសមរម្យមួយលេីដីរបស់ខ្ញុំមួយកន្លែងទៀត​ ដេីម្បីរស់នៅបន្ត។ ទី៣ យកមួយផ្នែក​ នៃថវិកានេះ​ យកទៅសាកល្បង​ ទិញដីនៅតំបន់ផ្សេងៗ​ សង្ឃឹមថាថ្ងៃក្រោយបានចំណេញខ្លះ​ ទុកគ្រាន់ដោះស្រាយជីវភាពក្នុងគ្រួសារ។ ទី៤ យកមួយផ្នែក​ នៃថវិកានេះ​ សំរាប់ដោះស្រាយជីវិតប្រចាំថ្ងៃ​ ក្នុងគ្រួសាររបស់ខ្ញុំ។

ទី៥ មួយផ្នែកសល់ចុងក្រោយនេះ​ហេីយ​ ដែលខ្ញុំធ្វេីដេីម្បីខ្លួនឯង គឺ​ដូរឡានថ្មី​នេះ​ ដោយខ្ញុំយកឡាន​ ចាស់របស់ខ្ញុំ​ ទៅលក់​រួចយកថវិការខ្លះបន្ថែមដូរឡានថ្មីនេះទេ។ តាមរយៈការពន្យល់បែបនេះហេីយ​ សង្ឃឹមថាបងប្អូនមួយចំនួនតូចដែលមិនទាន់យល់ច្បាស់​ នឹងបានយល់​ ហេីយបេីអាច​ អ្នកទាំងអស់គ្នា​ អាចអោយជាយោគបល់បន្ថែម​លេីការគិតការរបស់ខ្ញុំនេះ​ ក្រែងខ្ញុំក្មេងគិតមិនដល់​ យល់មិនជ្រៅដូចបងៗ។

ហេីយឆ្លៀតពេលនេះ​ ក៏សូមអរគុណបងប្អនមួយចំនួនធំ​ ដែលបានយល់​ និង​សរសេីរ​មកដល់ខ្ញុំ​ ចំពោះខ្ញុំមិនចោលប៉ារបស់ខ្ញុំក្នុងពេលដែលកំពុងមានជំងឺ​ ដាក់សរសៃរឈាមក្នុងខួរក្បាល​ ដែលត្រូវចំណាយថវិកាយ៉ាងខ្ពស់​ ទោះបីមិនដឹងថាលទ្ធផលថ្ងៃក្រោយបានប៉ុណ្ណា… ប៉ុន្តែខ្ញុំសូមនិយាយថា​ ខ្ញុំមិនខុសពីបងប្អូនទេ​ ក្នុងនាមយេីងជាកូន​

ត្រូវមានតួនាទី​ មេីលថែរក្សាឪពុកម្តាយដូចៗគ្នា​ ខ្ញុំគ្មានអ្វី​ ល្អលេីសបងប្អូនទេ​ ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលឃេីញបងប្អូនយល់​ និង​បានផ្តល់កំលាំងចិត្តមកដល់ខ្ញុំ ហេីយខ្ញុំនៅបន្តមេីលព្យាបាលថែរក្សាប៉ា​ របស់ខ្ញុំរៀងរហូត។ ជាចុងក្រោយសូមទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ ដល់បងប្អូនគ្រប់ក្រុមគ្រួសារជួបតែសុភមង្គល​ រីកចំរេីន​ និង​កុំអោយមានបញ្ហា​ និងមានជំងឺដូចប៉ា​ ខ្ញុំអី​។”

ដោយឡែកក្រោយពីឃើញ ការបកស្រាយរបស់ លោក ករុណ ពេជ្រ រួចមក ស្រាប់តែប្រពន្ធតារាសម្ដែង និងជាពិធីករទូរទស្សន៏ បាយ័ន លោក ជា សុវណ្ណរិទ្ធ នោះគឺអ្នកនាង Bella Foreverith បានបញ្ចេញមតិចំនួនទាក់ទងទៅលើរឿងរិះគន់នេះថា៖”អត់យល់មនុស្សមួយចំនួនតូច មិនដឹងខួរគិតពីអីទេ។

ឆ្នាំមុនគាត់ត្រូវការលុយក៏ប្រកាសលក់ផ្ទះ មិនមែនសុំជំនួយគាត់លក់ផ្ទះបាន លុយគេសោះ ចេះវែកញ៉ែកជីវិតគេ បេីអ្នកថាអោយគេនឹងមានលុយវិញ បែបកប់លុយទុក រឺចែកជនក្រីក្រ រឺ អោបលុយទុករហូតដល់ស្លាប់ ព្រោះអ្នកមិនចូលចិត្តមនុស្សអួត មិនចូលចិត្តភាពហុឺហា និងចូលចិត្តធ្វេីបុណ្យ រហូតភ្លេចថាជីវិតខ្លួនដេីរដល់ណាទេ រវល់តែរឿងគេ”៕