បេ​នី​ ​យ៉ាំ​ង នៅសុខៗស្រាប់តែនឹងឃើញ ខ្លួនឯងកាលនៅថត MV ហើយអាណិតខ្លួន ហាលខ្យល់ហាលថ្ងៃ តែនាងចេះ…..(មានរូបភាព)

កញ្ញា​​ ​បេ​នី​ ​យ៉ាំ​ង​ ​គឺជាតារា​សម្តែងមួយរូប​ដ៏ស្រស់ស្អាត​ ដែលទទួលបាន​ នូវ​ការចាប់អារម្មណ៍​ជាខ្លាំង​ ​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ដោយសារ​តែ​តារាស្រីរូបនេះ​ មិនត្រឹមតែ​មានរូបរាងស្រលូន​ សាច់​សខ្ចី​ និងមានភាព​សិចស៊ីទាក់ទាញ​នោះទេ​ ថែមទាំង​មានទេពកោសល្យ​ និងភាព​វៃឆ្លាត​ក្នុង​ការ​សម្តែង​បានយ៉ាងល្អថែមទៀតផង។

ដោយឡែក​ មួយ​រយៈ​ពេលចុងក្រោយ​នេះ​ កញ្ញា​​ ​បេ​នី​ ​យ៉ាំ​ង​ ហាក់បីជា​មានការ​ស្ងប់ស្ងាត់​ជាខ្លាំង​ក្នុង​វិថី​សិល្បៈ​ និងថែមទាំងបានលាក់មុខលាក់មាត់ទៀតផង​ ដោយនាងតែងតែបានពាក់ម៉ាស់ជា​និច្ច​ ទេីបតែ​មកដល់ពេល​ថ្មីៗ​នេះ​ នាងក៏ទេីបតែបានដោះម៉ាស់ចេញ​ និងបានបង្ហាញមុខ​ឲ្យ​មហាជន​បានឃេីញទៀតផង។

ចំពោះ​មូលហេតុ​ នៃការ​បាត់មុខ​ ​ក្នុង​វិថី​សិល្បៈ​នេះដែរ​ ក៏ព្រោះតែ​តារាសម្តែង​ស្រី​រូបនេះ​ បានធ្វើការ​វះកាត់​ច្រមុះ​ ដោយចំណាយថ្លៃព្យាបាល​ អស់​ចំនួនជាង​ ២មុឺនដុល្លា​សហរដ្ឋអាមេរិក​ តែតម្រូវ​ឲ្យ​មានការ​ការពារ​ រយៈ​ពេល​យូរ​ ទេីបរូបនាង​ក៏បាន​ពាក់ម៉ាស់​ អស់ពេលជាច្រេីនថ្ងៃ​ ដូចដែរ​ប្រិយមិត្ត​បានទទួលជ្រាប​ផងនោះ។

ក្រោយពី​បានបាត់មុខ​មួយ​រយៈ​ពេល​ក្នុង​វិថី​សិល្បៈ​រួចមក​នោះ​ ស្រាប់តែ​នៅថ្ងៃនេះ​ កញ្ញា​ បេនី​ យ៉ាំង​ ក៏បាន​បង្ហោះសារ​រៀបរាប់​ថា៖​ «នឹកឃើញស្បែកខ្លួនឯង​ កាលហ្នឹង​ ថត​ MV លោកអើយលោក​ អាណិតខ្លួន ហាលខ្យល់ហាលថ្ងៃ ចេះមានរូបមន្តឡេថែស្បែកខ្លួនឯង កុំអីចប់​សាឡប់ឈរ»។