ទីបំផុត ស្គាល់គណនីហ្វេសបុក របស់ចោរឆក់ទូរស័ព្ទ​ I Phone រូបស្អាតហើយ គឺមានឈ្មោះថា….(មានរូបភាព)

មានករណីឆក់ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ម៉ាក​ IPHONE មួយ​គ្រឿង​បានសម្រេច​ បង្ករឡើងដោយជនសង្ស័យម្នាក់​ បានជិះម៉ូតូ​ ០១គ្រឿងម៉ាកនិច ក្រោយ​ពីបានធ្វើសកម្មភាពរួច​ ជនសង្ស័យព្យាយាមជិះរត់គេចខ្លួន​ ក៏បានជួបនឹងកំលាំងល្បាតរបស់ខណ្ឌ​ ទេីបធ្វេីការបង្ក្រាប​ជនសង្ស័យ​បានជាក់ស្តែងតែម្តង ។

ចំពោះ​ករណី​ឆក់​ទូរស័ព្ទ​ខាងលេីនេះ​ បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩​ ស្ថិត​នៅចំណុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគា សុីម​ បូទិច ផ្លូវ១៤៣ សង្កាត់វាលវង់​ ខណ្ឌ ៧មករា រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ ជ័យ វឌ្ឍនា មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Na RuBic ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបបសិស្សថ្នាក់ទី១១E​នៃវិទ្យាល័យវត្តភ្នំ​ មានទីលំនៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។​ ក្នុង​នោះដែរ​ សមត្ថកិច្ច​បានធ្វេីការ​ដកហូត​ដូចជា​ ម៉ូតូ​១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF-5775​ និងទូរស័ព្ទដៃម៉ាក IPHONE​ ពណ៌ស១គ្រឿង​។

សូម​ជម្រាប​ដែរថា​ បច្ចុប្បន្នទូរស័ព្ទ​ដែល​ជន​សង្ស័យ​ឆក់​ខាងលេីនេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់អោយជនរងគ្រោះវិញហេីយ​ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួន​ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅតុលាការ​ចាត់ការតាមនិតិវិធីច្បាប់។

For More Videos Amazing