ពិរោះខ្លាំងណាស់! មិននឹកស្មានថា ប្អូន​ប្រុស​​ យឿន​ ពិសី​ ចាស់ជ័យលាភី Got Talent’s Cambodia មានសមត្ថភាពអាចផ្លុំខ្លុយបានយ៉ាងពិរោះបែបនេះសោះ…(មានរីដេអូ)

ប្អូន​ប្រុស​​ យឿន​ ពិសី​ គឺជាអតីត​ម្ចាស់ជ័យលាភី​ ក្នុងកម្មវិធី​ប្រកួត​ប្រជែង​ទេពកោសល្យ​ ដ៏​អស្ចារ្យ​ លំដាប់ថ្នាក់ពិភពលោក​ Cambodia’s Got Talent រដូវកាលទី​១​ ​ប្រិយមិត្ត​មួយ​ចំនួន​ ប្រហែល​ជាមិនទាន់ភ្លេចប្អូនប្រុសទេមើលទៅ​ ដែលក្រោយពីប្អូន​ បានបាត់មុខអស់មួយរយៈពេល​ បន្ទាប់ពី​​ទទួល​បាននូវជ័យលាភីកាលពី​កន្លងទៅ​នោះ​។

សូម​ជម្រាប​ផង​ដែរ​ថា​ ប្អូន​ប្រុស​​ យឿន​ ពិសី​ មានសមត្ថភាព​ដែលអាចច្រៀងបានយ៉ាង​ពិរោះ​ លេីសពីនេះ​ ប្អូន​ប្រុស​ក៏អាចលេងភ្លេង​ និង​ផ្លុំ​ខ្លុយ​បានយ៉ាងពិរោះទៀងផង​។ ជាក់ស្តែង​នៅមុននេះ​បន្តិច​ ប្អូន​ប្រុស​ យឿន​ ពិសី​ បានជួបជាមួយ​នាយ​ ពាក់​មី​ ដែលជាតារា​កំប្លែង​ដ៏ល្បី​ឈ្មោះ​ក្នុងពេល​បច្ចុប្បន្ន​នេះ។

ជាមួយ​គ្នា​នេះដែរ​ នាយ​ ពាក់​មី​ ក៏បាន​ឲ្យ​ប្អូន​ប្រុស​ បញ្ចេញ​នូវ​សមត្ថភាព​តាមរយៈ​ការ​ផ្លុំខ្លុយ​ ក្នុង​បទចម្រៀងមួយបទមាមចំណងជេីងថា​ «ចិញ្ចៀន​ផ្កា​ស្មៅ»​ ដែលពិតជាពិរោះ​ខ្លាំងណាស់​។ ក្នុង​នោះដែរ​ នាយ​ ពាក់​មី​ ក៏បាន​ពោលពាក្យ​ថា​“ផ្លុំខ្លុយស្តាប់ឡេីងព្រឺរោម​ ជួយ​ like​ និង​ ស៊ែរលេីកទឹកចិត្ត​ ជនពិការផងបងប្អូន” ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing