ញាក់សាច់! ស្បែកជើង១គូរតម្លៃ ១៤៧៥ ដុល្លា មិនត្រឹមតែ គង់ ច័ន្ទស្រីមុំ ទិញពាក់ទេ សូម្បីតែភរិយា ឧកញ៉ាឌួងឆាយក៍ទិញពាក់ដែរ ព្រោះវាមានលក្ខណៈ​ពិសេស​របស់​វា​គឺ….

លោកជំទាវ​ Deth Malina​ ភរិយា​លោក​ឧកញ៉ា​ ឌួង​ ឆាយ បេីទោះបីជា​លោកជំទាវ​បាន​រៀប​អាពាហ៍ពិពាហ៍​អស់រយៈពេល​ជាច្រេីនឆ្នាំ​ និងបាន​ប្រសូត្រ​បុត្រា ២នាក់​ ជាចំណង​ដៃក្នុង​គ្រួសារ​ហេីយ​នោះ​ គេសង្កេត​ឃើញថា​ រូបសម្រស់​របស់​លោកជំទាវ​ នៅតែមានភាពស្រស់ស្អាត​ មិនចាញ់នឹងនារី​វ័យ​ក្មេង​ ដែលកំពុងតែនៅលីវនោះឡេីយ។

ដោយឡែក​ មកដល់ពេលនេះ​ លោកជំទាវ​ Deth Malina បាន​មាន​ទំងន់​ទៀតហេីយ​ ដោយលេីកនេះជាកូនស្រី​ និងមានឈ្មោះថា​ ឌួង រាជនីគុជ ។ បេីគិតមកដល់ពេលនេះ​ កូន​ក្នុង​ផ្ទៃ​របស់​លោកជំទាវ​ Deth Malina និង​លោកឧកញ៉ា​ ឌួង​ ឆាយ​ មានរយៈពេល​ ២៣សប្តាហ៍​ និង៣ថ្ងៃហេីយ​ ។

ជាមួយ​គ្នា​នេះដែរ​ លោកជំទាវ​ Deth Malina ក៏បាន​មាន​ការ​លេីកឡេីង​ផងដែរថា៖​ «ខ្ញុំស្រលាញ់ការតុបតែងខ្លួន​ ចង់ស្អាតគ្រប់ពេលចាស៎​ ទាំងសម្រស់​ និងការស្លៀកពាក់ ពេលទំងន់ រឹតតែចង់ស្អាត ព្រោះខ្ញុំទំងន់កូនស្រី Duong Reachnikuch ឌួង រាជនីគុជ Pearl 23week 3day»។

យ៉ាង​ណាមិញ​ អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍​នោះ​ លោកជំទាវ​ បាន​បង្ហាញ​ពី​ស្បែក​ជើង​ ១គូរ​ គឺជាប្រ៊េនម៉ាក GUCCI ដែលមួយគូរៗមានតម្លៃដល់ទៅក្បែរ ២០០០ដុល្លារឯណោះ។​ ជាក់ស្ដែងយោងតាមរយៈ វេបសាយ ម៉ាកល្បី GUCCI បានប្រាប់ឱ្យដឹងពីតម្លៃ ស្បែកជើងដែលលោក​ជំទាវ​ Deth Malina ពាក់​នេះ​ មានតម្លៃរហូតទៅដល់ ១៤៧៥ដុល្លារ។ ចំពោះ​លក្ខណៈ​ពិសេស​របស់​វា​ គឺមិនរអិល ងាយស្រួល​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ ដែលពិតជា​មាន​សុវត្ថិភាព​ខ្លាំងណាស់​។

ជាមួយ​គ្នា​នេះដែរ​ ចំពោះ​ស្បែក​ជេីងប្រ៊េនម៉ាក GUCCI​ ប្រភេទ​នេះដែរ​ អ្នកនាង គង់ ចន្ទស្រីមុំ អតីតតារាសម្ដែងសម័យដ៏ល្បី​ ក៏បាន​ប្រេីប្រាស់​ចំពោះ​ប្រភេទ​ស្បែក​ជេីងនេះផងដែរ​ ។ ក្នុង​នោះដែរ​ អ្នកនាង គង់ ចន្ទស្រីមុំ ក៏មាន​ស្បែក​ជេីងប្រ៊េនម៉ាក GUCCI​ មួយប្រភេទទៀត​ ដែលមានតម្លៃរហូតទៅដល់ ១៨៩០ដុល្លារ ស្រដៀង​នឹង​ប្រភេទ​ស្បែក​ជេីង​របស់​លោក​ជំទាវ​ Deth Malina​ ផងដែរ​។

For More Videos Amazing