កុល ដាវី និង សុខ រក្សា ភ័យផង អរផង ខណះពេលដែលកំពុងតែច្រៀងសុខៗ ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា….

កាលពីម្សិលមិញនេះ លោក សុខ រក្សា រួមទាំងភរិយាជាទីស្រលាញ់របស់លោកដែលទើបតែរៀបការថ្មីៗ កាលពីថ្ងៃទី ៨ ខែមីនា នោះគឺ អ្នកនាង កុល ដាវី បានអញ្ចើញចូលរួមក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលបានធ្វើឲ្យបរិយាកាស នៅពេលនោះ មានភាពសប្បាយរីករាយជាខ្លាំង រួមទាំងសម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនលែងថែមទៀតផង។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ចេញមតិមួយចំនួន ដោយសម្ដេច បានមានប្រសាសន៏ថា៖”សួរស្ដីឆ្នាំថ្មី សម្រាប់ទាំងអស់គ្នាដែលបានចូលរួមនារាត្រីនេះ ដែលជារាត្រីដំបូងនៃឆ្នាំថ្មី។ អរគុណកូនៗដែលបានបន្លឺសម្លេងយ៉ាងពិរោះ សម្រាប់មួយបទម្នាក់មុននេះ។ យកពេលនេះជូនពរគូរស្វាមីភរិយាថ្មី សុខ រក្សា និង កុល ដាវី ជួបតែសេចក្ដីសុខ និងឆាប់មានបុត្រជាទីស្រលាញ់។”

ទន្ទឹមនឹងនោះផងដែរ ក្រោយពីបានឃើញប្រសាសន៏សម្ដេច ហ៊ុន សែន បានចូលរួមបែបនេះ អ្នកនាង កុល ដាវី មានចិត្ដសប្បាយរីករាយជាខ្លាំង ហើយក៏បានសរសេរសារបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុក អរគុណទៅសម្ដេច ដែលមានអត្ថន័យថា៖”កូនទាំងពីរសូមលើកម្រាមដៃដប់ ទទួលយកការប្រទានពររបស់សម្តេចពុក កូនទាំងពីរពិត

ជារំភើបចិត្ត និងត្រេកអរខ្លាំងណាស់រហូតគេងមិនលក់ទេយប់មិញនេះ ចំពោះទឹកព្រះទ័យរបស់សម្តេចពុក សម្តេចម៉ែ មកកាន់កូនទាំងពីរ កូនទាំងពីរសូមបួងសួងដល់វត្ថុស័ក្តិទាំងឡាយដែលមានក្នុងលោក និង សូមបួងសួងដល់ទេវត្តាឆ្នាំថ្មីសូមតាមជួយថែរក្សា សម្តេចពុក សម្តេចម៉ែ ជៀសផុតពីគ្រោះភ័យទាំងឡាយ សូមអោយសម្តេចទាំងពីរលោកមាន

សុខភាពល្អមាំមួន និង មានព្រះជន្មយឺនយូរ គង់នៅជាម្លប់ដ៏ត្រជាក់របស់កូនៗក៏ដូចជាប្រជាជនខ្មែរទាំងអស់ បានរស់នៅក្រោមម្លប់សន្តិភាព និង ការអភិវឌ្ឍន៍រីកចំរើនរបស់ សម្តេចពុក សម្តេចម៉ែ បន្តទៅមុខទៀត សូមសម្តេចទាំងពីរទទួលការគោរពដ៏ខ្ពង់បំផុតពីកូនៗទាំងពីរផង”៕

For More Videos Amazing