អីក៍អាក្រក់ខ្លាំងម្លេះ! គិតទៅមនុស្សខ្លះអីក៏តិរិច្ឆានអាក្រក់ម្លេះ គ្នាស្លាប់បាត់ទៅហើយនៅមក…..

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ ដែលបានកើតឡើងកាលព្រឹកមិញទៀបភ្លឺ ថ្ងៃទី២០ ខែមេសានេះ ដោយបុរសម្នាក់ជិះម៉ូតូ សង្ស័យក្នុងស្ថានភាពស្រវឹង ដោយមានដឹកស្រាបៀរ Heineke ចំនួន២កេះ ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។

ដោយឡែកក្នុងពេលនេះផងដែរ បុរសខាងលើដែលបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៏នេះ ពេលនេះយើងបានស្គាល់អត្ដសញ្ញាណហើយ ដែលគាត់មានគេហទំព័រ ហ្វេសប៊ុក ឈ្មោះ ពុទ្ធ សុជាតិ។ យ៉ាងណាមិញ លោក អុឹម ជីវ៉ា ក៏បានប្រាប់ពីរឿងដ៏សែនហួសចិត្ដមួយទៀត ដែលកើតឡើងចំពោះសពជនរងគ្រោះ ដោយលោក បានប្រាប់ឱ្យដឹងថា៖

“RIP គិតទៅមនុស្សខ្លះអីក៏តិរិច្ឆានអាក្រក់ម្លេះ គ្នាស្លាប់ហើយនៅមកបន្លំយកកាបូបលុយនិងរបស់បរគ្នាអស់ទៀត មិនខ្លាច នរកទេអី…ជីវិតមនុស្សពិតជាផុយស្រួយខ្លាំងណាស់ R.I.P. មានសុខភាពល្អរឹងមាំសោះ តែបែជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ សូមអោយវិញ្ញាណក្ខន្ធ ប្អូនប្រុសទៅកាន់សុគតិភពទីឋានបរមសុខ ជាតិក្រោយអោយអាយុវែងជាងនឹង។

គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៀបភ្លឺយប់មិញហើយកើតហេតុកាលពីវេលា​ម៉ោង​៣និង​៤០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៩ត្រង់ចំណុច​ខាងជេីង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រមាណ​៥០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​៥៩៨​ ស្ថិតក្នុង​សង្កាត់​ច្រាំងចំរះ​ទី​១​ ខណ្ឌ​ឬស្សីកែវ​”៕

For More Videos Amazing