ភ្ញាក់ផ្អើលទៀតហើយ! ​លោក​ឧកញ៉ា​ គិត​ ធាង ដែលចេញពីគុកPJ ទៅមន្ទីរពេទ្យរុស្សុី ពេលនេះត្រូវបានគ្រូពេទ្យចេញលិខិតឲ្យ​នាំ​ខ្លួន​លោក​ឧកញ៉ា​ គិត​ ធាង​ ចូលគុកPJវិញ ដល់ពេលប្រធានគុគទៅដល់ស្រាប់តែឃើញ…..

លោក​ ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលមានជាប់​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដ៏​ធំ​សម្បើម​កាល​ពី​កន្លងទៅ​ ក្រោយពី​តុលាការ​ បានសម្រេច​ឃុំខ្លួន​លោកនៅពន្ធនាគារ​ប៉េហ្ស៊ី​មិនទាន់បាន​ប៉ុន្មា​ន​ថ្ងៃផងនោះ ស្រាប់តែ​លោកក៏មាន​បញ្ហា​ជំងឺ​ រួចក៏បាន​មកសម្រាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ​រុស្ស៊ី​តែម្តង​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ​បានមានបញ្ជាក់ថា នៅល្ងាច​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៩ គ្រូពេទ្យនៃ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ បាន​បើក​កិច្ចប្រជុំ​មួយ​ រួចក៏បាន​សម្រេច និង​ចេញ​លិខិត​ឲ្យ​នាំ​ខ្លួន​ ​លោក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក​ ចូល​ពន្ធនាគារ​ប៉េហ្ស៊ី​វិញ​ ព្រោះ​អាការៈ​ជំងឺ​ លោក​ឧកញ៉ា​ ​គិត​ ធាង​ បានមានភាពធូរស្រាល​វិញ​ហើយ​។

ក្រោយពី​ទទួល​បាន​នូវ​ដំណឹង​នេះរួចមក​ លោកប្រធាន​ពន្ធនាគារ​ប៉េហ្ស៊ី​ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ ចុះទៅនាំ​ខ្លួន​ ​លោកឧកញ៉ា​ គិត​ ធាង​ ពី​មន្ទីរពេទ្យ​រុស្ស៊ី​ ចូល​ទៅ​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី​វិញ​ តែក្រោយ​ពេលទៅដល់​ ស្រាប់តែ​លោក​ឧកញ៉ា​ គិត​ ធាង​ ដៃ​ព្យួរ​សេរ៉ូម​ និង​បំពាក់​អុកស៊ីហ្សែន​ទៅវិញ​ ទេីប​សម្រេច​ឲ្យ​គាត់​សម្រាក​ព្យាបាល​ជា​បន្ត​។

គួររំលឹកផងដែរថា​ លោក​ ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលមានជាប់​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដ៏​ធំ​សម្បើម​កាល​ពី​កន្លងទៅ​នោះ​ បាន​មកសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​ តាំងពីពាក់កណ្តាលយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩​ ដែលរហូតមកដល់ថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០១៩ នេះ​ មាន​រយៈពេល​ជិត​១ខែ​មក​ហើយ។

For More Videos Amazing