សុំពឹងបងប្អូនជួយស៊ែរអោយបានដឹងដល់ម្ចាស់រូបនេះផង! គាត់បានរត់ចោលប្រពន្ធជាច្រើនថ្ងៃហើយ ពេលនេះប្រពន្ធមានផ្ទៃពោះ២ខែទៀត នាងពិបាកចិត្តរហូតចង់សម្លាប់ខ្លួន ហើយនាងសន្យាថា….

ពិតណាស់ជីវិតប្ដីប្រពន្ធតែងតែមានការឈ្លោះ ប្រកែកគ្នាដូច្នេះហើយ ប៉ុន្ដែទម្រាំតែអាចបានក្លាយទៅជាប្ដីប្រពន្ធរួមរស់នៅជាមួយគ្នាអស់មួយជីវិត គឺវាពិតជាមិនមានភាពងាយស្រួលនោះឡើយ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើន បូករួមទាំងការមិនចុះសម្រុង រួមទាំងគ្រួសារទាំងសងខាងមិនពេញចិត្ដលើរឿងអ្វីមួយផងដែរ។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលរូបគាត់មានឈ្មោះថា យានដ្ឋាន ឃីមសុភ័ក្រ បានប្រកាសស្វែងរកមនុស្សប្រុសម្នាក់ ដែលត្រូវជាប្អូនថ្លៃរបស់ខ្លួន ដោយការបាត់ខ្លួននោះ ព្រោះតែឈ្លោះជាមួយនិងប្រពន្ធរបស់ខ្លួន ដែលក្នុងខ្លឹមសារនោះ បុរសរូបនេះបានសរសេរប្រាប់ឱ្យដឹងថា៖

“សុំពឹងបងប្អូនជួយស៊ែរអោយបានដឹងដល់ម្ចាស់រូបនេះផងគាត់ឈ្មោះបញ្ញា ត្រូវជាប្អូនថ្លៃខ្ញុំ គាត់បានរត់ចោលប្រពន្ធជាច្រើនថ្ងៃ ហើយអីឡូវប្រពន្ធមានផ្ទៃពោះ២ខែទៀតនាងពិបាកចិត្តណាស់ថែមទងចង់សម្លាប់ខ្លួនតែបងប្អូនជួយទាន់កុំអីស្លាប់បាត់ហើយ បើប្អូនបានឃើញហើយសូមវិលមករកប្រពន្ធវិញ ខុសត្រូវអីនិយាយគ្នាអោយដឹងរឿងសិននាងសន្យាថាកែប្រែកំខុសកន្លងមក សុខចិត្តធ្វើតាមប្អូនជីវិតប្តីប្រពន្ធអ្នកក៏ធ្លាប់ឈ្លោះគ្នា អាណិតក្មេងផង”៕

For More Videos Amazing