វីដេអូស្តែងៗ ដែលក្រុមចោរ បានធ្វើសកម្មភាពឆក់កាបូបជនជាតិបារាំងម្នាក់ ពេលចុះពីលើរថយន្ដ ដើរសំដៅចូលផ្ទះសំណាក់…..(មានវីដេអូ)

កាលពី​ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់យីហោឈ្មោះ​ គីម មានទីតាំងផ្ទះលេខ៣១Eo ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ មានករណី​ក្រុមចោរជិះ​ម៉ូតូ​បានឆក់កាបូបជនជាតិបារាំង​ម្នាក់​ ខណៈ​ពេល​ដែល​ចុះ​ពី​លេីឡាន​ បំណង​ចូល​ផ្ទះ​សំណាក់​។

ចំពោះ​ករណី​ឆក់ខាងលេីនេះ​ សមត្ថកិច្ច​បានធ្វេីការ​ស្រាវជ្រាវ​ រហូត​ឈានដល់ការចាប់ខ្លួន​ជនសង្ស័យ​បានម្នាក់ហេីយ​ ស្ថិត​នៅចំណុចផ្លូវ R6 សង្កាត់បឹងកក់ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះ LAURENT LIEGER ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិបារាំង។

ចំណែកឯ​ ជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើនរិទ្ធី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។​ បច្ចុប្បន្នជនសង្ស័យ​ បានកំពុងឃុំខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូម​ជម្រាប​ផង​ដែរ​ថា​ ការឃាត់ខ្លួននេះ​ បានធ្វើឡើងដោយ កម្លាំង​ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងមានកិច្ចសហការជាមួយ​ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។​ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​ ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing