កប់សារី! គ្រាន់តែចូលឆ្នាំចប់ភ្លាម បេនី យ៉ាំង​ កាក់កបខ្លាំង ប្តូររថយន្តសេរីថ្មីភ្លេត ដែលមានតំលៃរហូតដល់ទៅ…..(មានរូបភាព)

កញ្ញា បេនី យ៉ាំង គឺជាតារាសម្តែង ដ៏ស្រស់ស្អាតមួយរូបដែលទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង ពីមជ្ឈដ្ឋានមហាជនជាច្រើន ដោយសារតែតារាស្រីរូបនេះមិនត្រឹមតែមានរូបរាងស្រលូនសាច់សខ្ចី និងមានភាពសិចស៊ីទាក់ទាញនោះទេថែមទាំង មានទេពកោសល្យក្នុងការសម្តែងបានយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងនោះផងដែរ តារាស្រីរូបនេះ បានបាត់មុខមួយរយៈ ក្នុងវិថីសិល្បៈ ហើយថែមទៀតលាក់មុខ ដោយនាងតែងតែបានពាក់ម៉ាស់ជានិច្ច ព្រោះថារូបនាងបានកែសម្ផស្សវះកាត់ច្រមុះ និងផ្នែកនៅលើមុខមាត់របស់នាង ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងនេះ ព្រោះថានាងស្អាតស្រាប់ទៅហើយ ហេតុអ្វីកែសម្ផស្សធ្វើអីទៀត។

ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក របស់អ្នកនាង Benneyang បានបង្ហាញ
រថយន្ដស៊េរីដ៏ទំនើបរបស់ខ្លួន ដែលទើបតែទិញ ហើយរថយន្ដគឺជា ម៉ាក BMW 630i GT ដែលមានតម្លៃជាង១៤មុឺនដុល្លារ ព្រោះថាតម្លៃនៅសហរដ្ឋអាមេរិក មានតម្លៃ ជាង៨មុឺនដុល្លារទៅហើយ។